Connect with us

កីឡា

នេះ​រូប​មន្ត​នៃ​ការ​ប្រកួត​ពាន​យុវជន​អាយុ ១៤ ឆ្នាំ ប្រកួត​ចុង​សប្តាហ៍​នេះ

បានផុស

នៅ

ពានរង្វាន់យុវជន ស៊ីភីអីល ឃែរ ខាប់ អាយុក្រោម ១៤ ឆ្នាំ (CPL Cares Cup 2026 U14) នឹងប្រកួត​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ ទី២៨-២៩ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ទី​លាន​ហ្វឹក​ហាត់​របស់​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ពាន​យុវជន អាយុក្រោម ១៤ ឆ្នាំ ជាលើកដំបូងនេះ គឺមានក្រុម​ចំនួន ១០ ចូលរួម ក្នុងនោះមាន កងយោធពលខេមរិភូមិន្ទ អឹមអូអាយកំពង់ដេវ៉ា អង្គរថាយហ្គើរ ឡាយហ្វខេត្តព្រះសីហនុ អាយអេសអាយដង្កោសែនជ័យ វិសាខា បឹងកេត ណាហ្គាវើលដ៍ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។

ក្រុម​ទាំង ១០ ត្រូវ​បាន​បែង​ចែក​ជា ៣ ពូល គឺ ពូល A និង B មាន ៣ ក្រុម​ដូច​គ្នា ខណៈពូល C មាន ៤ ក្រុម។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ បន្ទាប់​មក ក្រុម​លេខ ១ នៃ​ពូល​ទាំង ៣ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ២ ល្អ​បំផុត ១ គឺ​សរុប ៤ ក្រុម​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​លេខ ១ ពូល A ជួប ក្រុម​លេខ ១ ពូល B ហើយ​​ក្រុម​លេខ ១ ពូល C ជួប​ក្រុម​លេខ ២ ល្អ​បំផុត​។

ក្រុម​នៃ​ពូល​ទាំង​ ៣

  • ពូល A ៖ បឹងកេត​ ឡាយហ្វខេត្តព្រះសីហនុ និង អឹមអូអាយ កំពង់ដេវ៉ា
  • ពូល B ៖ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និង អង្គរថាយហ្គឺរ
  • ពូល C ៖ វិសាខា ណាហ្គាវើលដ៏ កងយោធពលខេមរភូមិន្ទ និង ដង្កោសែន​ជ័យ

កម្មវិធី​ប្រកួតវគ្គសន្សំពិន្ទុ​ក្នុង​ពូល

  • អឹមអូអាយ កំពង់ដេវ៉ា vs បឹងកេត
  • ព្រះខ័នរាជ​ស្វាយរៀង vs អង្គរថាយហ្គឺរ
  • វិសាខា vs ដង្កោសែន​ជ័យ
  • ណាហ្គាវើលដ៍ vs កងយោធពលខេមរភូមិន្ទ
  • ឡាយហ្វព្រះសីហនុ vs អឹមអូអាយ កំពង់ដេវ៉ា
  • ភ្នំពេញក្រោន vs ព្រះខ័នរាជ​ស្វាយរៀង
  • ដង្កោសែន​ជ័យ vs ណាហ្គាវើលដ៍
  • កង​យោធពលខេមរភូមិន្ទ vs វិសាខា
  • បឹងកេត vs ឡាយហ្វ ព្រះសីហនុ
  • អង្គរថាយហ្គឺរ vs ភ្នំពេញក្រោន
  • វិសាខា vs ណាហ្គាវើលដ៍
  • កង​យោធពលខេមរភូមិន្ទ vs ដង្កោសែន​ជ័យ

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • លេខ ១ ពូល A vs លេខ ១ ពូល B
  • លេខ ១ ពូល C vs លេខ ២ ល្អ​បំផុត

វគ្គ​ផ្តាច់​ព្រ័ត្រ

  • ក្រុម​ឈ្នះ ប៉ះ ក្រុម​ឈ្នះ ដណ្តើម​ជើង​ឯក

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម