Connect with us

ព័ត៌មានជាតិ

ខេត្ត​ស្ទឹងត្រែង​ជាប់​​ដង​ទន្លេ​ មាន​កោះ​សក្តានុពល​ប្រមាណ ១០ ជា​គោលដៅ​ទេសចរ​ទៅ​កម្សាន្ត

បានផុស

នៅ

ខេត្ត​ស្ទឹងត្រែង​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ​មាន​កោះ​សក្តានុពល​ប្រមាណ ១០ ជា​គោលដៅ​ដែលទេសចរ​​អាច​ទៅ​កម្សាន្តបាន។

លោក សរ សុពុត្រា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា កោះតាម​ដងទន្លេ​​​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មាន​មិនដល់ ១០ នោះទេ​ ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​កោះ​មួយ​ចំនួន​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋឬ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​ឡើយ​ មូលហេតុ​គឺ​ដោយសារ​តែ​កោះ​ទាំងនោះ​ស្ថិត​នៅ​ចំ​លំហូរ​នៃ​ទំនប់​វារីអគ្គិសនី ដែល​មាន​ស្ថានភាព​ទឹក​ឡើង​ចុះ​ប្រែ​ប្រួល​ខ្លាំងនិង​មិន​ទៀងទាត់»។

លោក​អភិបាល​ខេត្ត​ថា នៅពេល​មានការ​បង្ហើប​ទ្វារ​ទឹក ទឹក​នឹង​បុក​មក​ខ្លាំងដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដែល​កំពុង​សម្រាក ឬ​បោះតង់​នៅ​លើ​កោះ។

ពាក់ព័ន្ធ​តួលេខ​កោះតាម​ដងទន្លេ​​ក្នុង​ខេត្ត​ស្ទឹងត្រែង​ លោក សរ សុពុត្រា​ ​ឆ្លើយ​តប​ថា មិន​មាន​តួលេខ​ជា​ផ្លូវ​ការ​នោះ​ទេ។

តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមការងារ​ជំនាញ​មក​ពី​មន្ទីរ​ទេសចរណ៍ មន្ទីរ​ធនធាន​ទឹក និង​មន្ទីរ​សាធារណការ​បាន​បង្ហាញ​ថា កោះ​មួយ​ចំនួន​មាន​លក្ខណៈ​មិន​ទៀងទាត់។

«កោះ​ខ្លះ​អាច​មើល​ឃើញ​នៅ​ឆ្នាំនេះ ប៉ុន្តែ​នៅឆ្នាំ​ក្រោយអាច​នឹង​បាត់​ទៅវិញ ឬ​ចល័ត​ផ្លាស់​ទី​កន្លែង​ដូចជា​ប្រភេទ​កោះត្រឹប។ កត្តា​នេះ​ហើយ​ដែលធ្វើឱ្យ​គេ​មិនអាច​កំណត់ចំនួនកោះ​ឱ្យបាន​ច្បាស់​លាស់ និង​ប្រាកដ​ប្រជា»។ លោក សរ សុពុត្រា ​បញ្ជាក់។

ខេត្តស្ទឹងត្រែងនៅ​ភាគ​ឦសាន​មានលក្ខណៈភូមិសាស្ត្រអំណោយផលល្អមានភូមិសាស្ត្រ​ជាប់ដង​ទន្លេ​ចំនួន ៤ គឺ​ទន្លេមេគង្គ ទន្លេសាន ទន្លេស្រែពក និងទន្លេកុង

ខេត្តស្ទឹងត្រែងមានសហគមន៍អេកូទេសចរណ៍ចំនួន ០៦ កន្លែង​ មានសហគមន៍​អេកូទេសចរណ៍​បូរីអូរស្វាយ សហគមន៍អេកូទេសចរណ៍​ព្រះរំកិល សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះហាន សហគមន៍​អេកូទេសចរណ៍អូរឫស្សីកណ្តាល សហគមន៍​អេកូ​ទេសចរណ៍​កោះព្រះ និងសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ។

ក្រៅ​ពី​នេះ​ក៏​មាន​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ និងកែច្នៃ​ជា​ច្រើន​កន្លែង​ទៀតជា​គោលដៅ​ទេសចរ​មក​កម្សាន្តគ្រប់​រដូវកាល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម