សេដ្ឋកិច្ច
តម្លៃស្វាយកែវមៀតធ្លាក់ចុះ ១៧០ រៀល ក្នុងមួយគីឡូក្រាម
លោក វង្ស សម្បត្តិ កសិករនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបានប្រាប់ថា តម្លៃស្វាយកែវរមៀតបានធ្លាក់ចុះយ៉ាងគំហុកនៅមួយរយៈចុងក្រោយនេះ។ លោកបានដាំដំណាំស្វាយកែវមៀតប្រមាណ ៥០០ ដើម កំពុងហុចផលល្អ ប៉ុន្តែតម្លៃទីផ្សារបានធ្លាក់ចុះ។

តម្លៃស្វាយកែវរមៀតលក់បានតែ ១៧០ រៀល ក្នុងមួយគីឡូក្រាម ហើយនៅក្នុងតម្លៃនេះគឺឈ្មួញចម្រាញ់យកផ្លែស្វាយណាដែលមានទំហំ ២ផ្លែ ឬ ៣ផ្លែ ស្មើមួយគីឡូក្រាម បើផ្លែតូចគឺគេមិនទិញនោះឡើយ ដូច្នេះក្នុងមួយចំការត្រូវចម្រាញ់រើសយកតែផ្លែធំទៅលក់ទើបគេទិញ ហើយយើងដែលជាម្ចាស់ស្វាយត្រូវដឹកស្វាយនោះទៅដល់ទីតាំងដែលគេចាំទិញថែមទៀត ដូច្នេះបើកាច់កិនទៅនឹងថ្លៃសាំងឬម៉ាស៊ូត និងថ្លៃកម្លាំងពលកម្ម ក៏សឹងតែអស់ទៅហើយប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច បើវាដល់រដូវដែលត្រូវប្រមូលផលទៅហើយនោះ។
កសិកររូបនេះ សំណូមពរដល់ក្រសួងពាក់ព័ន្ធមេត្តាធ្វើយ៉ាងណាជួយសម្របសម្រួល រកទីផ្សារផ្លែស្វាយកែវរមៀតឲ្យបានតម្លៃខ្ពស់ជាងនេះបន្តិច ព្រោះកសិករពឹងផ្អែកលើកសិកម្ម និងដំណាំផ្សេងៗ។

ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានបន្តសម្របសម្រួលដោះស្រាយការកកស្ទះកសិផល ដែលបណ្តាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបានទាន់ពេលវេលា ជាពិសេស ក្នុងអំឡុងរដូវកាលប្រមូលផល សំដៅធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍របស់កសិករ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


