Connect with us

ព័ត៌មានអន្ដរជាតិ

លោក​អាន់វ៉ា៖ អ៊ីរ៉ង់បើកផ្លូវពិសេស​ឲ្យ​នាវាម៉ាឡេស៊ីឆ្លងកាត់

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រី​ អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាស​ថា ប្រទេសអ៊ីរ៉ង់បានផ្តល់ «ការអនុញ្ញាតពិសេស» ឲ្យ​នាវាដឹកជញ្ជូនរបស់ម៉ាឡេស៊ីអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន បើទោះបីជាច្រកសមុទ្រដ៏សំខាន់បំផុតមួយនេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុងក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Reuters)

យោង​តាម​ Al Jazeera ចុះផ្សាយ​ថ្ងៃទី​២៧​ខែ​មីនា​ឆ្នាំ​២០២៦ ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោកអាន់វ៉ា បានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ចំពោះកាយវិការនេះ ហើយលោកបានបញ្ជាក់ថា ម៉ាឡេស៊ីកំពុងខិតខំ​រំដោះ​នាវាដឹកប្រេង និងបុគ្គលិករបស់ខ្លួន​ឲ្យ​បានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

ម៉ាឡេស៊ីជាប្រទេសនាំចេញថាមពល ប៉ុន្តែពួកគេនៅតែត្រូវពឹងផ្អែកលើប្រេងឆៅពីតំបន់មជ្ឈិមបូព៌ារហូតដល់​៧០%។ ដោយសារតែព្រួយបារម្ភពីកង្វះខាត រដ្ឋាភិបាលម៉ាឡេស៊ីបានចាប់ផ្តើមដាក់ចេញវិធានការសន្សំសំចៃប្រេង រួមមានការកាត់បន្ថយកូតាប្រេងសាំងដែលរដ្ឋធ្លាប់ជួយឧបត្ថម្ភ និងតម្រូវ​ឲ្យ​មន្ត្រីរាជការធ្វើការពីផ្ទះវិញ។ លោកអាន់វ៉ា បានព្រមានថា ដ្បិត​ម៉ាឡេស៊ីមានស្ថានភាពល្អជាងប្រទេសខ្លះ ក៏​សង្គ្រាមនេះនឹងធ្វើ​ឲ្យ​តម្លៃម្ហូបអាហារ ជីកសិកម្ម និងថាមពលហក់ឡើងខ្ពស់មិនខាន។

បច្ចុប្បន្ន ទីក្រុងតេហេរ៉ង់នៅតែអះអាងថា ច្រកសមុទ្រនេះនៅតែបើកចំហសម្រាប់នាវាណាដែលមិនពាក់ព័ន្ធជាមួយអាមេរិក ឬអ៊ីស្រាអែល។ យ៉ាង​ណាមិញ ចរាចរណ៍តាមផ្លូវទឹកនេះបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺពីមុនធ្លាប់មាននាវាឆ្លងកាត់​ប្រមាណ​១២០​គ្រឿងក្នុងមួយថ្ងៃ តែឥឡូវសល់ត្រឹមតែ​៥​គ្រឿងប៉ុណ្ណោះ។ បន្ថែមលើនេះ មានសេចក្តីរាយការណ៍ថា សភាអ៊ីរ៉ង់កំពុងពិចារណាបង្កើតប្រព័ន្ធបង់ប្រាក់ ដែលអាចតម្រូវ​ឲ្យ​នាវាដែលចង់ឆ្លងកាត់ដោយសុវត្ថិភាព ត្រូវបង់ប្រាក់រហូតដល់​២​លានដុល្លារឯណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម