Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​សង្ឃក្លែងក្លាយមួយក្រុម បន្លំខ្លួន​ចូល​ពិធី​រាប់បាតបុណ្យទន្លេក្នុងខេត្តក្រចេះ

បានផុស

នៅ

មន្ទីរធម្មការនិងសាសនាខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយចំនួន ១៤ អង្គ យកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ខណៈបាន​បន្លំខ្លួនបម្រុងចូលក្នុងពិធីរាប់បាត្រក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី ១០ នៅខេត្តក្រចេះ។

ការឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៦ នៅមុខសាលាខេត្តក្រចេះ ក្នុងពិធីរាប់បាតឧទ្ទិសកុសលជូនដល់បុព្វបុរសនិងវីរកងទ័ព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹងពីលោក ស៊ូ ស៊ែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានឱ្យដឹងថា ករណីនេះមិនមែនជាករណីព្រះសង្ឃបន្លំខ្លួនចូលក្នុងកម្មពិធីទេ តែជាសង្ឃក្លែងក្លាយ​តែ​ម្តង កោរសក់ស្លៀកស្បង់ចីពរ។

លោកបានបញ្ជាក់ថា សង្ឃក្លែងក្លាយទាំងអស់នេះបម្រុងចូលក្នុងពិធីរាប់បាត ប៉ុន្តែដោយមានការសង្ស័យ លោកក៏បានធ្វើការសួរនាំជាលទ្ធផលមានភាពមិនប្រក្រតី។

ក្នុងនាមន្ទីរជំនាញក៏បានសហការណ៍ជាមួយសមត្ថកិច្ចយកមកធ្វើការសួរនាំ។ ក្រោយធ្វើការសាកសួររួច ក្រុមបន្លំធ្វើជាសង្ឃបានឆ្លើយសារភាពថា ពិតជាបានក្លែងជាសង្ឃពិតមែនដើម្បីរកស៊ី។ បច្ចុប្បន្ន ក្រុមក្លែងជាសង្ឃទាំងនោះ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រព្រឹត្តិបែបនេះតទៅទៀត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម