Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​ហក់ឡើងលើស ១១០ ដុល្លារ/បារ៉ែល​ ជាថ្មី

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ហក់ឡើងលើស ១១០ ដុល្លារ/បារ៉ែល ជាថ្មី ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ (២៧ មីនា) ចំពេលដែល​ជម្លោះរវាងមជ្ឈិមបូព៌ានៅតែបន្តតានតឹង ដោយក្ដីរំពឹងបទឈប់បាញ់នៅតែស្រពេចស្រពិល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងម៉ាក Brent បាន​កើនឡើង ៤,៥៦ ដុល្លារ ឬ ៤,២% ដល់ ១១២,៥៧ ដុល្លារ/បារ៉ែល។ តម្លៃប្រេងអាមេរិក WTI បានកើនឡើង ៥,១៦ ដុល្លារ ឬ ៥,៥% ដល់ ៩៩,៦៤ ដុល្លារ/បារ៉ែល។

រាប់តាំងពីថ្ងៃទី ២៧ ខែកុម្ភៈមក តម្លៃប្រេងម៉ាក Brent បាន​ហក់ឡើងប្រមាណ ៥៣% និង WTI បាន​ហក់ឡើង ៤៥%។

អ្នកវិភាគទីផ្សារបាន​លើកឡើងថា វិនិយោគិន​មានការប្រុងប្រយ័ត្នចំពោះស្ថានការណ៍នៃជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ដាក់សំណើឆ្ពោះទៅរកសន្ដិភាពទៅអ៊ីរ៉ង់។ មន្រ្តីក្រុងតេអេរ៉ង់ម្នាក់បានប្រាប់រ៉យទ័រថា សំណើរបស់អាមេរិកគឺមាន​លក្ខណៈជា «ឯកតោភាគី និងមិនយុត្តិធម៌»។

ខណៈ ត្រាំ ពន្យាពេលវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលដើម្បីឱ្យ​អ៊ីរ៉ង់បើកច្រកហ័រមូហ្ស សហរដ្ឋ​អាមេរិក​​បាន​បញ្ជូនទ័ពរាប់ពាន់នាក់ទៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យ​ជម្លោះនៅតែបន្តតានតឹង ហើយច្រកហ័រមូហ្ស ដែលជាផ្លូវដឹកប្រេង ២០% នៃតម្រូវការពិភព​លោកប្រចាំថ្ងៃ នៅតែបន្តបិទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម