ព័ត៌មានអន្ដរជាតិ
យោធាអ៊ីស្រាអែល អះអាងពីការវាយប្រហារទីតាំងឧស្សាហកម្មការពារជាតិអ៊ីរ៉ង់គ្មានសល់
យោធាអ៊ីស្រាអែលបានប្រកាសពីចេតនារបស់ខ្លួនក្នុងការវាយប្រហារលើរោងចក្រឧស្សាហកម្មការពារជាតិអ៊ីរ៉ង់នៅគ្រប់ផ្នែកទាំងអស់ ដែលជាផ្នែកមួយនៃការវាយលុករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កំពុងឈានចូលដល់ខែទីពីររបស់ពួកគេ។
យោងតាមបណ្តាញសារព័ត៌មាន Yeni Safak News ផ្សាយថ្ងៃទី២៩ខែមីនា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Effie Defrin ចេញការគំរាមកំហែងក្នុងពេលកន្លងមកថ្មីៗនេះ ដោយអះអាងថា អ៊ីស្រាអែលបានវាយប្រហារបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពផលិតផ្នែកយោធារបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍។

លោក Defrin ថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ កងកម្លាំងអ៊ីស្រាអែលនឹងបញ្ចប់ការវាយប្រហារលើសមាសធាតុជាមូលដ្ឋាននិងផ្នែកសំខាន់ៗទាំងអស់នៃឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ ដោយពួកគេនឹងបំផ្លាញសមត្ថភាពផលិតយោធាអ៊ីរ៉ង់មួយផ្នែកធំ»។
អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងដែរថា អ៊ីស្រាអែលបានកំណត់គោលដៅរោងចក្រធំៗពីរដែលផលិតឧបករណ៍អវកាសនៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ដូចជារោងចក្រអ៊ុយរ៉ាញ៉ូមមួយកន្លែងផងដែរ។
ការគំរាមកំហែងទាំងនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកតាមអាកាសរួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ យុទ្ធនាការនេះបានសម្លាប់មនុស្សជាង ១ ៣៤០នាក់ រួមទាំងអតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ (Ayatollah Ali Khamenei) ផងដែរ។
គួរបញ្ចាក់ថា គោលបំណងរបស់អ៊ីស្រាអែលដែលបានបញ្ជាក់ហាក់ដូចជាបង្ហាញពីការធ្លាក់ចុះជាប្រព័ន្ធនៃសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការផលិតនិងរក្សាឧបករណ៍យោធា។
ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលកំពុងបន្ត ទីក្រុងតេហេរ៉ង់បានបើកការវាយប្រហារដោយដ្រូន និងមីស៊ីលជាច្រើនលើកច្រើនសារ សំដៅលើប្រទេសអ៊ីស្រាអែល ក៏ដូចជាប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសក្នុងឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិក។
ការវាយប្រហារសងសឹកនេះបានបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងច្រើន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ រំខានដល់ទីផ្សារសកល និងអាកាសចរណ៍ ជាពិសេសបង្កើនភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


