Connect with us

ជីវិតកម្សាន្ដ

ខេមរៈ សិរីមន្ត គ្រោងធ្វើបុណ្យរាប់បាត្រដើមខែក្រោយនេះ ដើម្បីឧទ្ទិសដល់វីរកងទ័ព និងអញ្ជើញសាធារណជនចូលរួម

បានផុស

នៅ

តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត ប្រកាសជាសាធារណៈថា លោក និងក្រុមគ្រួសារ នឹងរៀបចំពិធីនិមន្តព្រះសង្ឃចំនួន ១០០អង្គ ដើម្បីរាប់បាត្រឧទ្ទិសកុសលដល់វីរកងទ័ព។ ខណៈពិធីរាប់បាត្រនេះ គ្រោងនឹងធ្វើនៅថ្ងៃទី១ ខែមេសា ខាងមុខនេះ នៅហេដ្ឋានរបស់លោក ដែលស្ថិតនៅទល់មុខសួនសុបិនចម្ការព្រីង ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោក ខេមរៈ សិរីមន្ត ការរៀបចំពិធីបុណ្យនេះ មានគោលបំណងដើម្បីឧទ្ទិសកុសល និងបង្ហាញការរលឹកដឹងគុណចំពោះការពលីរបស់វីរកងទ័ព ដែលបានបូជាជីវិតក្នុងបូរណភាពការការពារជាតិមាតុភូមិ។

អាស្រ័យហេតុនេះ លោកបានគោរពអញ្ជើញសាធារណជនជិតឆ្ងាយ ពិសេសអ្នកស់នៅតំបន់ ភូមិគោកឃ្លាង សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញផ្ទាល់ ព្រមនិងអ្នកគាំទ្រលោក ចូលរួមរាប់បាត្រ ដើម្បីឧទិសកុសលជូនវីរកងទ័ព ដែលបានពលីដើម្បីជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំងអស់គ្នា។

ពិធិរាប់បាត្រនេះ នឹងរៀបចំធ្វើនៅថ្ងៃពុធ ទី០១ មេសា ឆ្នាំ២០២៦ វេលាម៉ោង ៧ព្រឹក ជួបជុំពុទ្ធបរិស័ទ។ លុះម៉ោង ៨:០០ ព្រឹក រាប់បាត្រ ខណៈកម្មវិធីនឹងបញ្ចប់បន្ទាប់ពីពុទ្ធបរិស័ រាប់បាត្ររួចរាល់។ ឯទីតាំងគេហដ្ឋានរៀបចំធ្វើគឺនៅទល់មុខសួនសុបិន្តចំការព្រីង ក្បែរវត្តសំរោងអណ្ដែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម