ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់ថា អ៊ីរ៉ង់ យល់ព្រមលើលក្ខខណ្ឌភាគច្រើន ក្នុងចំណោម១៥ចំណុច ដែលអាមេរិក ដាក់ទៅ
ថ្លែងប្រាប់អ្នកសារព័ត៌មានលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យទី២៩ខែមីនាឆ្នាំ២០២៦ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ជាក់ថា អ៊ីរ៉ង់បានយល់ព្រមចំពោះលក្ខខណ្ឌភាគច្រើន ក្នុងចំណោមលក្ខខណ្ឌទាំង១៥ចំណុច នៃផែនការសន្តិភាពរបស់អាមេរិក ពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា។

ឆ្លើយសំណួរអ្នកសារព័ត៌មានទាក់ទិននឹងសង្គ្រាមនេះ លោកត្រាំប្រាប់ថា៖«ពួកគេ (អ៊ីរ៉ង់) បានយល់ព្រមតាមការទាមទារភាគច្រើនរបស់យើងហើយ។ ហេតុអ្វីបានជាពួកគេមិនយល់ព្រមទៅ? ពួកគេបានយល់ព្រមតាមផែនការរបស់យើង។ យើងបានស្នើសុំចំនួន ១៥ ចំណុច ហើយជាមូលដ្ឋាន យើងអាចដាក់ការទាមទារបន្ថែមពីរបីទៀតក៏បាន»។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអាមេរិកមិនបញ្ជាក់លម្អិតឡើយថាតើ លក្ខខណ្ឌភាគច្រើនដែលអ៊ីរ៉ង់យល់ព្រមនោះ មានលក្ខខណ្ឌអ្វីខ្លះ ចំណែកខាងអ៊ីរ៉ង់ ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរចំពោះការអះអាងរបស់លោកត្រាំ។

រម្លឹកទៅសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវគេរាយការណ៍ថា បានបញ្ជូនផែនការសន្តិភាពរួចហើយតាមរយៈប្រទេសប៉ាគីស្ថាន ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោន បានដាក់លក្ខខណ្ឌ១៥ចំណុចទៅអ៊ីរ៉ង់ ដូចជា៖
- អ៊ីរ៉ង់ត្រូវរុះរើសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនចោលទាំងអស់។
- អ៊ីរ៉ង់ត្រូវសន្យាថា នឹងមិនបន្តស្វែងរកអាវុធនុយក្លេអ៊ែរទៀតឡើយ។
- អ៊ីរ៉ង់មិនត្រូវចម្រាញ់សារធាតុនុយក្លេអ៊ែរបន្ថែមទៀតទេ។
- រាល់សារធាតុដែលចម្រាញ់រួចទាំងអស់ នឹងត្រូវបញ្ជូនទៅកាន់កោះសាបា (Saba) តាមកាលវិភាគដែលកំណត់ដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។
- មូលដ្ឋាននុយក្លេអ៊ែរនៅ Natanz, Isfahan និង Fordow នឹងត្រូវបញ្ឈប់ដំណើរការ។
- ទីភ្នាក់ងារថាមពលអាតូមិក នឹងទទួលបានសិទ្ធិចូលពិនិត្យរាល់ព័ត៌មាននុយក្លេអ៊ែរទាំងអស់ ពាក់ព័ន្ធនឹងកម្មវិធីរបស់អ៊ីរ៉ង់។
- អ៊ីរ៉ង់ត្រូវបោះបង់ចោលការប្រើប្រាស់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់។
- អ៊ីរ៉ង់ត្រូវបញ្ឈប់ការផ្តល់មូលនិធិ និងការបំពាក់អាវុធដល់ក្រុមតំណាងនានានៅក្នុងតំបន់។
- ច្រកសមុទ្រ Hormuz នឹងត្រូវបន្តបើកចំហ ជាតំបន់ដែនសមុទ្រសេរី និងមិនត្រូវបានរារាំងឡើយនៅថ្ងៃអនាគត។
- អ៊ីរ៉ង់ត្រូវកំណត់ចំនួន និងរយៈចម្ងាយបាញ់នៃមីស៊ីលរបស់ខ្លួន។
- ការប្រើប្រាស់មីស៊ីលណាមួយនៅពេលក្រោយ គឺសម្រាប់តែការការពារខ្លួនរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។
- រាល់ទណ្ឌកម្មលើអ៊ីរ៉ង់នឹងត្រូវដកចេញ។
- អ៊ីរ៉ង់នឹងទទួលបានការជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅក្នុងតំបន់ Bushehr។
- ការគំរាមកំហែងដោយយន្តការ «ដាក់ទណ្ឌកម្មឡើងវិញភ្លាមៗ» ប្រឆាំងអ៊ីរ៉ង់ នឹងត្រូវលុបចោល។
- សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងជួយអ៊ីរ៉ង់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅ Bushehr (សម្រាប់ការផលិតអគ្គិសនី)។
ចំណែកខាងអ៊ីរ៉ង់វិញ, ទីក្រុងតេហេរ៉ង់បានដាក់លក្ខខណ្ឌត្រឹម៥ចំណុចប៉ុណ្ណោះដើម្បីបញ្ចប់សង្គ្រាម ដូចជាត្រូវបញ្ឈប់ទាំងស្រុងនូវអ្វីដែលខ្លួនហៅថាជាអំពើឈ្លានពាននិងការធ្វើឃាត, ត្រូវមានការធានាដើម្បីបង្ការកុំឲ្យសង្គ្រាមកើតឡើងជាថ្មី, បង់ថ្លៃសំណងនៃការខូចខាតនិងសំណងសង្គ្រាម, បញ្ចប់អរិភាពលើគ្រប់វិស័យដែលពាក់ព័ន្ធនឹងក្រុមសម្ព័ន្ធមិត្តនៅក្នុងតំបន់ និងត្រូវទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


