កីឡា
ក្នុងប្រវត្តិសាស្ត្រ World Cup មានតែគ្រូបង្វឹកម្នាក់គត់ ធ្លាប់ជួយក្រុមលើកពាន ២ ដង
នៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup) មានតែគ្រូបង្វឹកម្នាក់គត់ ធ្លាប់បានជួយក្រុមឈ្នះពាននេះដល់ទៅ ២ លើក នោះគឺគ្រូបង្វឹកជម្រើសជាតិ អ៉ីតាលី លោក Vittorio Pozzo។

World Cup ជាព្រឹត្តិការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិដ៏ធំបំផុតក្នុងពិភពលោក ហើយតែងតែរៀបចំរៀងរាល់ ៤ ឆ្នាំម្តង។ ក្រុមជម្រើសជាតិនីមួយៗមុនក្លាយជាជើងឯក គឺត្រូវឆ្លងកាត់ការប្រកួតច្រើនដំណាក់កាល តាំងពីវគ្គជម្រុះតាមទ្វីប រហូតមកដល់ជុំផ្តាច់ព្រ័ត្រ។
បើក្រឡេកមកមើលពីកំណត់ត្រា គ្រូបង្វឹកធ្លាប់ជួយឱ្យក្រុមឈ្នះពាននេះលើសពី ១ ដង គឺពិតជាកម្រណាស់ ដោយក្នុងប្រវត្តិសាស្ត្រ មានតែលោក Vittorio Pozzo ម្នាក់គត់ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិ អ៉ីតាលី ឈ្នះបាន ២ ដង។

លោក Vittorio Pozzo បានដឹកនាំក្រុមអាហ្ស៊ូរី អ៉ីតាលី ឈ្នះ ២ លើកជាប់គ្នា គឺនៅឆ្នាំ ១៩៣៤ និង ១៩៣៨។ តាមរយៈសមិទ្ធផលនេះ លោកបានរួមចំណែកជួយឱ្យ អ៉ីតាលី បច្ចុប្បន្នឈរជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ ឈ្នះពាននេះច្រើនបំផុត ពោលគឺចំនួន ៤ ដង ស្មើគ្នាជាមួយក្រុមជម្រើសជាតិ អាល្លឺម៉ង់។ ចំណែក ប្រេស៊ីល ឈរលេខ ១ ឈ្នះបានចំនួន ៥ លើក។
គួរបញ្ជាក់ ថា លោក Vittorio Pozzo បានដឹកនាំក្រុមជម្រើសជាតិ អ៉ីតាលី បានរយៈពេល ១៩ ឆ្នាំ ពីឆ្នាំ ១៩២៩ ដល់ ១៩៤៨។ លោក Pozzo បានទទួលមរណភាពនៅឆ្នាំ ១៩៦៨ ក្នុងជន្មាយុ ៨២ ឆ្នាំ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


