Connect with us

កូវីដ-១៩

ថៃ បំបែកកំណត់ត្រា មានអ្នកស្លាប់ច្រើនបំផុតដោយសារកូវីដ និងឆ្លងថ្មី ២,១៧៩ករណី

បានផុស

នៅ

ចំនួននៃអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃអង្គារនេះ បន្ទាប់ពីនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានរាយការណ៍ពីការឆ្លងថ្មីចំនួន ២,១៧៩ករណី​ និងអ្នកស្លាប់ចំនួន១៥នាក់។

ក្នុងចំណោមករណីថ្មីទាំង២,១៧៩ករណី មានចំនួន២,១៤៩ករណីគឺជាការឆ្លងក្នុងសហគមន៍ ២៥ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្ម និង៥ករណីគឺជាការនាំចូល។

ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន ២៥,៩៧៣នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃ មានករណីឆ្លងកូវីដសរុប ៥៩,៦៨៧ករណី ស្លាប់១៦៣នាក់ និងជាសះស្បើយ ៣៣,៥៥១នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ នាយករដ្ឋមន្ត្រីក៏ ថៃ មិនលើកលែង! លោក ប្រាយុទ្ធ ត្រូវពិន័យ ៦ពាន់បាត ដោយសារមិនពាក់ម៉ាស់ក្នុងកិច្ចប្រជុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម