ព័ត៌មានអន្ដរជាតិ
សង្រ្គាមនៅអ៊ីរ៉ង់បណ្តាលឱ្យប្រទេសនៅឈូងសមុទ្រខាតបង់ប្រាក់ជិត២០០ប៊ីលានដុល្លារ
សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅទូទាំងមជ្ឈិមបូព៌ាជាពិសេសប្រទេសរដ្ឋអារ៉ាប់ ដោយមានមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងវិបត្តិនេះដោយផ្ទាល់។ នេះបើយោងតាមអង្គការសហប្រជាជាតិ(UN)។
យោងតាម Al Jazeera ផ្សាយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របាយការណ៍មួយរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីថ្ងៃអង្គារ លើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងតំបន់ប្រទេសអារ៉ាប ប៉ាន់ប្រមាណថានឹងធ្លាក់ចុះប្រហែល ៣.៧ ទៅ ៦ភាគរយ បន្ទាប់ពីសង្គ្រាមមួយខែមកនេះ ស្មើនឹងទឹកប្រាក់ពី ១២០ប៊ីលានដុល្លារទៅ ១៩៤ប៊ីលានដុល្លារ។

លោក Abdallah Al Dardari ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិនិងជានាយកការិយាល័យតំបន់ UNDP សម្រាប់រដ្ឋអារ៉ាប់លើកឡើងថា៖ « ការងារចំនួន ៣.៧លានកន្លែងនឹងត្រូវបាត់បង់ ហើយមនុស្សប្រហែល៤លាននាក់ទៀតនៅក្នុងតំបន់នេះអាចធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រ។ សង្គ្រាមនេះបង្ហាញពីភាពផុយស្រួយក្នុងសេដ្ឋកិច្ចបណ្តាប្រទេសអារ៉ាប់»។
របាយការណ៍នេះធ្វើឡើងដោយផ្អែកលើការព្យាករណ៍នៃជម្លោះរយៈពេលខ្លីប៉ុន្តែមានឥទ្ធិពលខ្លាំង ត្រឹមតែបួនសប្តាហ៍វាបង្ហាញថាផលប៉ះពាល់នៃសង្គ្រាមដោយអ៊ីរ៉ង់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលឈូងសមុទ្រនិងការបិទច្រកច្រកសមុទ្រ Hormuz ប៉ះពាល់ការនាំចេញប្រេង ឧស្ម័ន ហើយខ្ទង់ចំណាយនៃការខូចខាតទំនងហក់ឡើងកាន់តែខ្ពស់ ប្រសិនបើសង្រ្គាមអូសបន្លាយយូរ។
របាយការណ៍បន្ថែមថា៖ « ការកើនឡើងនៃអត្រាភាពក្រីក្របានប្រមូលផ្តុំក្នុងតំបន់ Levant ក្នុងនោះប្រទេសងាយរងគ្រោះរួមមាន ស៊ូដង់ និងយេម៉ែនជាកន្លែងដែលមានហានិភ័យជាងគេបំផុត ហើយការប៉ះទង្គិចនេះនឹងប្រែទៅជាការបាត់បង់សុខុមាលភាពប្រជាជនយ៉ាងខ្លាំង»។
របាយការណ៍បន្តថា ប្រទេសលីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាម បន្ទាប់ពីក្រុមហេសបូឡាវាយប្រហារអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡាស់ អាលី ខាមេណៃ (Ayatollah Ali Khamenei) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាពិសេសការវាយប្រហារតាមអាកាស និងជម្លៀសពលរដ្ឋចេញជាបន្តបន្ទាប់ […] បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងតំបន់ដូចជា លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេវាសាធារណៈ ជាមួយនឹងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំទៀតផង។
លោក Dardari លើកឡើងថា៖ « យើងសង្ឃឹមថាការប្រយុទ្ធនឹងបញ្ឈប់នៅថ្ងៃស្អែក ព្រោះការពន្យារពេលជារៀងរាល់ថ្ងៃមានផលវិបាកជាច្រើនលើសេដ្ឋកិច្ចពិភពលោក»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


