សេដ្ឋកិច្ច
ចំណូលលក់សំបុត្រចូលទស្សនាអង្គរបានជាង $១៣ លាន ធ្លាក់ចុះ ៣០% នៅត្រីមាសទី១
ភ្ញៀវទេសចរអន្តរជាតិចំនួនជាង ២ សែន ៧ ម៉ឺននាក់ (២៧០ ៩១១) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល ៣ ខែ (មករា-មីនា) ២០២៦ ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ១៣ លានដុល្លារ (១៣ ១០៣ ៩៧៧) ធ្លាក់ចុះ ៣០% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃពុធ ទី ១ ខែមេសា ២០២៦។

គ្រឹះស្ថានអង្គរបញ្ជាក់ថា គិតត្រឹមតែរយៈពេលមួយខែមីនា ២០២៦ មានភ្ញៀវទេសចរចំនួន ៨២ ០២៦ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរកចំណូលបានជិត ៤ លានដុល្លារ (៣ ៩២៨ ៧០៧) ធ្លាក់ចុះ ២៩,២២% ធៀបនឹងខែមីនា ឆ្នាំ ២០២៥។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប យល់ឃើញថា បញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃបានធ្វើឱ្យភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាបធ្លាក់ចុះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា កម្ពុជារងសម្ពាធធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីជំងឺកូវីដ១៩ ដោយសារការចោទប្រកាន់ពីការឆបោកអនឡាញ និងការឈ្លានពានពីប្រទេសថៃ។

លោក ធួន ស៊ីណាន យល់ឃើញថា៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមានឡើងនៅលើពិភពលោក ពិភពលោកបានដើរដល់ផ្លូវទាល់ ដែលយើងគ្រប់គ្នាស្មានមិនត្រូវ អ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលា យើងអត់ដឹងថា តើថ្ងៃស្អែកមានអ្វីកើតឡើងទៀតទេ»។
យោងតាមគ្រឹះស្ថានអង្គរ នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជិត ៤៥ លានដុល្លារ ពីការលក់សបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦,៥១% ប្រៀបធៀបនឹងឆ្នាំ ២០២៤។
នៅឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ ធ្លាក់ចុះ ១៦,៩% ប្រៀបធៀបនឹងឆ្នាំ ២០២៤ និងទេសចរជាតិប្រមាណ ២៥ លាននាក់ ខណៈចំណូលទេសចរណ៍សម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារ កើន ៣%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


