Connect with us

ព័ត៌មានជាតិ

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង៧៥លានរៀល ពីគណៈគ្រប់គ្រង និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

បានផុស

នៅ

មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាចំនួន ៧៥ ៤៦០ ០០០ រៀល និង ៨៩០ ដុល្លារ ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានចូលរួមបរិច្ចាគប្រចាំឆ្នាំជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានគិតគូរកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំ២០២៦ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព។

មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា មិនត្រឹមតែបានចូលរួមដឹកនាំការពិនិត្យ និងព្យាបាលជំងឺទារក, កុមារ, និងសេវាសម្ភពដល់ស្រ្តីមានផ្ទៃពោះ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបរិច្ចាគថវិកាជាប្រចាំឆ្នាំ តាមរយៈជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទៀតផង។

ដើម្បីបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព មូលនិធិគន្ធបុប្ផាត្រូវការការបរិច្ចាគពីសប្បុរសជន ។ សប្បុរសជនអាចចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

លេខទំនាក់ទំនង ៖

📞 061 701 111

📞 010 543 666

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម