ព័ត៌មានជាតិ
កម្ពុជា ផ្តល់កម្ចីវត្ថុបុរាណខ្មែរដាក់តាំងបង្ហាញនៅវិចិត្រសិល្បៈដ៏ល្បីក្នុងរដ្ឋមួយនៅប្រទេសអូស្រា្តលី
វត្ថុបុរាណកម្ពុជាដែលកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិ ត្រូវបានរដ្ឋាភិបាលអូស្រ្តាលី ខ្ចីយកទៅដាក់តាំងនៅវិចិត្រសិល្បៈ ក្នុងរដ្ឋ New South Wales ដើម្បីបង្ហាញទៅកាន់ប្រជាជនខ្លួនឱ្យបានយល់ដឹងអំពីប្រវត្តិប្រវត្តិសាស្ត្រដ៏យូរអង្វែង និងគួរឱ្យចាប់អារម្មណ៍របស់កម្ពុជា។

មុនផ្ទេរទៅកាន់ប្រទេសអូស្រ្តាលី ដែលជាដៃគូដ៏ជិតស្និទ្ធកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីតាមរយៈការផ្លាស់ប្តូរវប្បធម៌ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ដេរីក យីប ក្នុងសប្តាហ៍នេះ បានអញ្ជើញទៅសារមន្ទីរជាតិកម្ពុជា ដើម្បីមើលវត្ថុបុរាណ ដែលនឹងត្រូវខ្ចីទៅដាក់តាំងនៅ វិចិត្រសាលសិល្បៈ ក្នុងរដ្ឋ New South Wales នាពេលដ៏ខ្លីខាងមុខ សម្រាប់ពិព័រណ៍ស្តីពីព្រះវិស្ណុ ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក បញ្ជាក់ថា៖«ពិព័រណ៍នេះនឹងរួមបញ្ចូលស្នាដៃសិល្បៈ និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនសតវត្សពីតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក៏ដូចជាជួយឱ្យប្រជាជនអូស្ត្រាលីយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រដ៏យូរអង្វែង និងគួរឱ្យចាប់អារម្មណ៍របស់កម្ពុជា»។ ការផ្លាស់ប្តូរវប្បធម៌មានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ព្រមទាំងជួយបង្កើនការយល់ដឹងកាន់តែជ្រាលជ្រៅរវាងប្រទេសយើងទាំងពីរ។

កាលពីអំឡុងឆ្នាំ ២០២៣ វិចិត្រសាលជាតិអូស្ត្រាលី National Gallery of Australia, Canberra បានប្រគល់រូបចម្លាក់បុរាណសំរឹទ្ធដ៏មានតម្លៃចំនួន ៣ ពីការប្រមូលរក្សាទុកវត្ថុបុរាណពីអាស៊ីរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាវិញ។អូស្ត្រាលី និងកម្ពុជា បានចែករំលែកប្រវត្តិសាស្រ្តជាមួយគ្នាតាំងពីរយូរណាស់មកហើយ។ចំពោះការប្រគល់មកវិញនូវរូបចម្លាក់បុរាណទាំងនេះទៀតសោត គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ប្រទេសទាំង២។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា វាពិតជាកិត្តិយសណាស់ដែលអូស្រ្តាលី អាចការពារបេតិកភណ្ឌវប្បធម៌របស់ប្រទេសណាមួយ ព្រោះវាជាអត្តសញ្ញាណរបស់ប្រទេសជាតិនោះ។
នេះមិនមែនជាលើកទី១ទេ កន្លងទៅ កម្ពុជាធ្លាប់បានផ្តល់កម្ចីវត្ថុបុរាណ រួមទាំងវត្ថុសំរឹទ្ធ និងរូបចម្លាក់ល្បីៗ ទៅកាន់សារមន្ទីរបារាំង (ជាពិសេសសារមន្ទីរហ្គីមេ – Musée Guimet) សម្រាប់ដាក់តាំងពិព័រណ៍ចល័តជាច្រើនលើក ចាប់តាំងពីឆ្នាំ១៩៩៧, ២០១៣-២០១៤។ សរុបត្រឹមឆ្នាំ២០២៦នេះ កម្ពុជាមានរូបចម្លាក់មិនតិចជាង ៦០០រូបទេ ដែលត្រូវបានបញ្ជូនទៅដាក់តាំងបង្ហាញ និងផ្សព្វផ្សាយនៅបរទេស រួមមានទាំងនៅអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និងនៅអាស៊ី ដូចជាប្រទេសចិនជាដើម ។

ផលប្រយោជន៍ នៃការផ្ដល់កម្ចីវត្ថុបុរាណ និងការតាំងពិព័រណ៍វត្ថុបុរាណខ្មែរនៅក្រៅប្រទេស គឺជាមធ្យោបាយមួយសម្រាប់ការផ្សព្វផ្សាយអារ្យធម៌ខ្មែរដែលមានវ័យចំណាស់ជាង ២០០០ឆ្នាំទៅកាន់បរទេស។ ក្រោយពីបានផ្សព្វផ្សាយអារ្យធម៌ខ្មែរនៅក្រៅប្រទេស កម្ពុជានឹងកាន់តែទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលបានទស្សនាការតាំងពិព័រណ៍នោះ ឱ្យបានស្គាល់ពីសិល្បៈ វប្បធម៌ ប្រពៃណី អារ្យធម៌របស់ខ្មែរ ដ៏មានវ័យចំណាស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ និងមកទស្សនាប្រាង្គប្រាសាទបុរាណរបស់ប្រទេសកម្ពុជាកាន់តែច្រើនឡើង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


