Connect with us

កីឡា

កីឡាករ​ ហេង​ វុទ្ធី៖ គ្មាន​កន្លែង​ណា​ផ្ដល់​ភាព​កក់ក្ដៅ​ដូច​ប្រទេស​យើង​ទេ​

បានផុស

នៅ

កីឡាករ​ចំបាប់​ជម្រើស​ជាតិ​ ហេង​ វុទ្ធី​ ថា​គ្មាន​កន្លែង​ណា​ល្អ​ និង​ផ្ដល់​ភាព​កក់ក្កៅ​ដូច​ប្រទេស​កម្ពុជា​ខ្លួន​ឯង​ទេ​ ដូច្នេះ​បើ​អាច​ខំប្រឹង​ប្រែង​ធ្វើ​ការ​ ឬ​ហ្វឹកហាត់​ទៅ​អ្វី​ៗ​នឹង​ប្រសើរ​ឡើង​ចំពោះ​ជីវភាពរស់នៅ​ប្រចាំ​ថ្ងៃ​​រួម​ទាំង​ផ្លូវ​ចិត្ត​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ហេង​ វុទ្ធី

ជើង​ខ្លាំង​ខាង​ផ្នែក​កីឡា​ចំបាប់​កីឡាករ​ ហេង​ វុទ្ធី​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ក៏​ធ្លាប់​ជា​ពលករចំណាក់​ស្រុក​ទៅ​ប្រទេស​សៀម​ផង​ដែរ​កាល​ពី​អំឡុង​ឆ្នាំ​២០១១-២០១២​ មក​ម្ល៉េះ។​ ដោយ​សារ​ការ​គិត​ខ្លី​មិន​ស្ដាប់​សម្ដី​ឪពុក​ម្ដាយ​ក៏​រូប​គេ​សម្រេច​ចិត្ត​ឈប់​ពី​ការ​រៀន​សូត្រ​ និង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​។​

ហេង​ វុទ្ធី​ កំពុង​ប្រកួត​កន្លងទៅ

ម្ចាស់​មេដាយ​ប្រាក់​នៅ​សហរដ្ឋអាមេរិក​ខាង​លើ​បន្ថែម​ទៀត​ថា​ រូប​គេ​ខក​ខ្លួន​ចំពោះ​ការ​ទៅ​ធ្វើ​ការងារ​នៅ​ឯ​ប្រទេស​ថៃ​អំឡុង​ពេល​នោះ​ជា​ខ្លាំង។​ ជនជាតិ​ថៃ​ ឬ​ថៅកែ​ថៃ​នេះ​មិន​ឲ្យ​តម្លៃ​ចំពោះ​កម្មករ​ពិសេស​ជនជាតិ​ខ្មែរ​តែ​ម្ដង​ ពោល​ធ្វើ​បាប​កម្មករ​គ្រប់​បែប​យ៉ាង​ ផ្ដល់​ប្រាក់​ឈ្មួល​តិច​តួច​ និង​តែងតែ​យក​លេស​បង្កររឿង​នៅ​ពេល​ត្រូវ​បើក​ប្រាក់​ខែ​ជា​ដើម។​ រូប​គេ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ និង​មាន​ការ​ខំប្រឹង​ប្រែង​ជា​ខ្លាំង​ ប៉ុន្តែ​ការ​លៈបង់​ទាំង​នេះ​មិន​សម​និង​តម្លៃ​ និង​មិន​សូវ​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​នោះ​ឡើយ។​ ដូច្នេះ​ហើយ​រូប​គេ​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ និង​បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ការ​ ឬ​ហ្វឹកហាត់​ឲ្យ​ដូច​ទៅ​ហ្នឹង​អំឡុង​ពេល​នៅ​ប្រទេស​ថៃ​នោះ​ជឿជាក់​ថា​នឹង​មាន​ជីវភាព​សមរម្យ​ជា​មិន​ខាន។​

កីឡាករ ហេង​ វុទ្ធី ជាប់​លេខ១​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ហេង​ វុទ្ធី​ ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ និង​ធ្លាប់​ឈ្នះ​មេដាយ​ស៊ីហ្គេម​ ២​លើក​ ឈ្នះ​មេដាយ​ World Police​ ជា​ច្រើន​ដង​ពិសេស​ឆ្នាំ​២០២៥​ នេះ​នៅ​សហរដ្ឋអាមេរិក។​ រូប​គេ​ធ្លាប់​ជា​កម្មករ​នៅ​ប្រទេស​ថៃ​រយៈពេល​ប្រហែល​ជិត​មួយ​ឆ្នាំ​ផង​ដែរ។​ បច្ចុប្បន្ន​នេះ​រូប​គេ​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ និង​កំពុង​សម្រុក​ហ្វឹកហាត់​ត្រៀម​ចេញ​ប្រកួត​អន្តរជាតិ​ឆាប់ៗ​នេះ។​ រូប​គេ​ក៏​ជា​មន្ត្រី​កីឡា​ក្រសួង​មហាផ្ទៃ​ផង​ដែរ៕​

កីឡាករ ហេង​ វុទ្ធី ជាប់​លេខ១​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម