Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីបម្រើការងារនៅតាមក្រសួង ស្ថាប័នចំនួន៤

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីដើម្បីបម្រើការងារនៅតាមក្រសួង ស្ថាប័នចំនួន ៤ នាពេលខាងមុខនេះ រួមមាន ក្រសួងយុត្តិធម៌ចំនួន ៤៥កន្លែង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន ៥២កន្លែង រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចំនួន ៤០កន្លែង និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាច្រើនកន្លែងទៀតដើម្បីបំពេញតម្រូវការទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤៥នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្នែកច្បាប់ចំនួន ៤៥កន្លែងនេះ មានផ្នែករដ្ឋប្បវេណីចំនួន ១១កន្លែង ផ្នែកព្រហ្មទណ្ឌចំនួន ១៦កន្លែង និងផ្នែកទំនាក់ទំនងអន្តរជាតិចំនួន ១៨កន្លែង ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន១០ នៃក្រសួងយុត្តិធម៌។

បើតាមក្រសួងមុខងារសាធារណៈ បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើផ្នែករដ្ឋប្បវេណី ផ្នែកព្រហ្មទណ្ឌ និងផ្នែកទំនាក់ទំនងអន្តរជាតិ ជាចាំបាច់ម្តងមួយៗ ដោយមានការបែងចែកពេលវេលាប្រឡង និងមេគុណផ្សេងគ្នា។ ទន្ទឹមនេះ បេក្ខជនត្រូវប្រឡងលើវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ បន្ថែមលើជំនាញច្បាប់ទាំង៣ដែលបានរៀបរាប់។

ចំពោះ វិញ្ញាសាចំណេះដឹងទូទៅនឹងមានភាពពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង (២)ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធវិស័យយុត្តិធម៌។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រពាក់ព័ន្ធនឹងនីតិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ សូមត្រៀមលក្ខណៈឱ្យបានរួចរាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម