Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍​អេស្បាញ​៖ ពូទីន ណេតាន់យ៉ាហ៊ូ និង​ត្រាំ ​ឈរលំដាប់កំពូល​បង្ក​អសន្តិសុខ​​​សកល​​

បានផុស

នៅ

យោង​តាម​​របាយការណ៍​ស្ទង់​មតិមួយចេញផ្សាយដោយ​សារព័ត៌​មាន​អេស្ប៉ាញ El País ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៦ ខែមេសា ​ពល​រដ្ឋអេស្ប៉ាញយល់​ឃើញ​ថា ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជាមេដឹកនាំពិភពលោក​ដែល​បង្ក​ការ​គំរាម​កំហែង​​ខ្លាំង​បំផុតដល់​សន្តិភាពពិភពលោក បន្ទាប់​មក​គឺលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) មេដឹក​នាំ​រុស្ស៊ី​ និង នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ណេតាន់យ៉ាហ៊ូ លោក ពូទីន និង​ ត្រាំ។ រូបភាព៖ Reuters

ទាំង លោក ត្រាំ និង លោក ណេតាន់យ៉ាហ៊ូ ត្រូវ​បាន​គេ​ចាត់ថ្នាក់​ថា ​ជាការគំរាមកំហែងដ៏ខ្លាំង​ ចំពោះ​សន្តិភាពពិភព លោក​ជាង​មេដឹកនាំកំពូល​អ៊ីរ៉ង់ លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ​ (Ayatollah Ali Khamenei) និងមេដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន។

ពេល​សួរ​​ពី​ឈ្មោះមេដឹកនាំ​ណា​ដែលបង្កគ្រោះថ្នាក់ដល់​សន្តិភាព​ពិភព​លោក​ខ្លាំង​​បំផុត អ្នកឆ្លើយតប ៨១% បង្ហាញ​ថាគឺ លោក ត្រាំ​ ជា​មេដឹក​​​នាំ​​បង្ក​ការ​គ្រោះថ្នាក់ ឈរ​​នៅ​លេខ​រៀង​ទី​មួយ បន្ទាប់​មកគឺ​ លោក ពូទីន​ ៧៩.២% និង លោក ណេតាន់យ៉ាហ៊ូ ៧១.២% ឈរនៅ​លេខ​រៀង​ទី​​៣​​។

ចំណែក លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​​របស់​​​អាមេរិក​និង​អ៊ីស្រាអែល​កាលថ្ងៃទី​២៨ខែ​​កុម្ភ់ៈ មានចំណែក​​ ៦២.៩% ហើយ​ លោក គីម ជុង​អ៊ុន​​ មាន​​ចំនួន​ ៦២.២៥% ។

​ទោះបី​​យ៉ាង​ណា របាយការណ៍​របស់ El País បាន​បញ្ជាក់​ថា អ្នក​នយោ​បាយ​ដែល​អ្នកចូលរួមក្នុង​ការស្ទង់មតិ​មក​ពី​គណបក្សទាំង​ពី​ររបស់​អេស្បាញ​ El Partido Popular និង Vox ទំនង​កំណត់​អត្តសញ្ញាណ លោក វ្ល៉ាឌីមៀរ​ ពូទីន ជាមេដឹក​នាំ​​គំរាមកំហែង​ដ៏​ធំ​បំផុត​ លើស​ពី​លោក ត្រាំ​ និង ណេតាន់​យ៉ា​ហ៊ូ​។

ក្រៅ​ពីការចាត់​​ថ្នាក់មេដឹកនាំពិភពលោក​តាមកម្រិតនៃការ​គំរាមកំហែងដល់សន្តិភាព​ពិភពលោក ការស្ទង់មតិរបស់ El País ក៏​បាន​សួរអ្នកចូលរួម​ការ​ស្ទង់មតិនូវ​សំណួរមួយ​ចំនួន​ពីស្ថានភាពភូមិសាស្ត្រនយោបាយ​បច្ចុប្បន្ន​ផង​ដែរ​។

ពេលសួរថា​៖ « តើសហគមន៍​អន្តរជាតិគួរតែដាក់សម្ពាធ​បន្ថែមទៀត​ដើម្បី​បញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនឬ​អត់? មាន​ ៧៥% ឆ្លើយ​ថា​យល់ព្រម​»។

យ៉ាងណា មានតែ ៣២% នៃ​អ្នកស្ទង់មតិប៉ុណ្ណោះ​ដែល​យល់ស្រប​នឹង​សេចក្តីថ្លែង​ការណ៍​មួយ​ថា «សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល​គួរ​តែ​បន្ត​ការ​វាយ​ប្រហាររហូតដល់​របបនៅអ៊ីរ៉ង់​ដួលរលំ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម