ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ បន្តចុះរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ និងបរិស្ថាន តាមបណ្តោយផ្លូវ ៥៩៨
កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំង ចុះអនុវត្តសកម្មភាពរៀបចំសណ្តាប់ធ្នាប់សាធារណៈ ធ្វើអនាម័យបរិស្ថាន នៅតាមបណ្តោយផ្លូវ ៥៩៨ ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី ២ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសោភ័ណភាពបរិស្ថានឲ្យកាន់តែប្រសើរឡើង។


សកម្មភាពនេះ មានការចូលរួមពីកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់សង្កាត់ កម្លាំងប្រជាការពារភូមិទាំង ៦ ក្រោមការដឹកនាំរបស់លោក ហង្ស បញ្ញា ស្មៀនសង្កាត់ តំណាងលោកចៅសង្កាត់ទួលសង្កែទី ២ ព្រមទាំងមានការចូលរួមពីមន្ត្រីខណ្ឌ និងកម្លាំងពាក់ព័ន្ធផ្សេងៗ ទៀត ផងដែរ។


ក្នុងសកម្មភាពនេះ កម្លាំងចម្រុះ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដោយធ្វើការដោះស្រាយបញ្ហាការលក់ដូរលើចិញ្ចើមផ្លូវ ការចតយានយន្តមិនមានរបៀបរៀបរយ និងការរំខានដល់ការធ្វើចរាចរណ៍។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បានចូលរួមសម្អាតបរិស្ថាន ប្រមូលសំរាម និងលើកកម្ពស់ការយល់ដឹងអំពីអនាម័យជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។


លោក ហង្ស បញ្ញា បានបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងជាប្រចាំ ដើម្បីធានាឲ្យមានសណ្តាប់ធ្នាប់ល្អនៅតាមដងផ្លូវ និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍។


លោក សុខ រ៉ា ម្ចាស់ហាងលក់ទំនិញ និងជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ ៥៩៨ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាជ្ញាធរ។ លោកថា លោកសប្បាយចិត្តណាស់ ព្រោះពីមុនផ្លូវខាងលើនេះមានការចតឡាន និងលក់ដូរច្របូកច្របល់ ធ្វើឲ្យចរាចរណ៍កកស្ទះជាខ្លាំង។

ដូចគ្នានេះ អ្នកស្រី ចាន់ លីណា ជាប្រជាពលរដ្ឋម្នាក់ផ្សេងទៀត បាននិយាយថា ការសម្អាតបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់បែបនេះ គឺ ល្អណាស់ ធ្វើឲ្យបរិយាកាសរស់នៅស្អាត មានអនាម័យល្អ សម្រាប់សុខភាពកូនចៅ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


