ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ចង់បានបទឈប់បាញ់ អ៊ុយក្រែន-រុស្ស៊ី ដូចកើតមានរវាងអាមេរិក និងអ៊ីរ៉ង់
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយនិយាយថា ទីក្រុងកៀវនឹងត្រៀមខ្លួនធ្វើដូចគ្នា ប្រសិនបើទីក្រុងមូស្គូបញ្ឈប់ការវាយប្រហារលើប្រទេសអ៊ុយក្រែននោះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន NHK បានចុះផ្សាយកាលពីថ្ងៃទីពុធទី៨មេសា។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធបណ្តាញសង្គម X លោក ហ្សេលេនស្គី បានសរសេរថា បទឈប់បាញ់គឺជាការសម្រេចចិត្តត្រឹមត្រូវដែលនាំទៅដល់ការបញ្ចប់សង្គ្រាម។ វាមានន័យថាការជួយសង្គ្រោះជីវិត ការបោះបង់ចោលការបំផ្លិចបំផ្លាញទីក្រុង និងភូមិនានា និងអនុញ្ញាតឲ្យរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដំណើរការជាធម្មតា ហើយដូច្នេះផ្តល់នូវពេលវេលា និងលក្ខខណ្ឌចាំបាច់សម្រាប់ការទូតដើម្បីផ្តល់លទ្ធផល ដោយបន្ថែមថា អ៊ុយក្រែនគាំទ្រវាជានិច្ច។
លោក ហ្សេលេនស្គី បាននិយាយថា ស្ថានភាពនៅក្នុងតំបន់មានផលប៉ះពាល់ជាសកល ដោយព្រមានថា ការគំរាមកំហែងណាមួយចំពោះសន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ បង្កើនបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច និងថ្លៃដើមនៃការរស់នៅក្នុងប្រទេសនីមួយៗ។
អ៊ុយក្រែនតែងតែអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមដែលធ្វើឡើងដោយរុស្ស៊ីនៅទីនេះក្នុងទ្វីបអឺរ៉ុប ប្រឆាំងនឹងរដ្ឋ និងប្រជាជនរបស់យើង ហើយយើងគាំទ្របទឈប់បាញ់នៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ ដែលបើកផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។
ប្រធានាធិបតីអ៊ុយក្រែនប្រាប់រុស្ស៊ីម្តងទៀតថា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបវិញ ប្រសិនបើរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ពួកគេ។ វាច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាថា បទឈប់បាញ់អាចបង្កើតលក្ខខណ្ឌជាមុនត្រឹមត្រូវសម្រាប់កិច្ចព្រមព្រៀង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


