Connect with us

កីឡា

កីឡាករ​របស់​ក្រុម​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ ឆ្នាំ​នេះ​ជាប់​ជម្រើស​ជាតិ​ ៦រូប​ ក្នុង​សាល​៥ ឆ្នេរខ្សាច់១​

បានផុស

នៅ

ក្រុម​បាល់ទះ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ នៅ​ឆ្នាំ​នេះ​បាន​ជាប់ជម្រើស​ជាតិ​ និង​ប្រមូលផ្ដុំ​ហ្វឹកហាត់​មាន​ចំនួន​ ៦រូប​ក្នុង​នោះ​មាន​ ៥រូប​ជាប់​ហ្វឹកហាត់​វិញ្ញាសា​បាល់ទះ​ក្នុង​សាល​ និង​ ១រូប​ជាប់​លើ​វិញ្ញាសាបាល់ទះ​ឆ្នេរខ្សាច់​ផង​ដែរ​ដើម្បី​ត្រៀម​ការ​ប្រកួត​តំណាង​កម្ពុជានៅ​ព្រឹត្តិការណ៍​អន្តរជាតិផ្សេងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ តឹង សុធី​ និង​កូន​ក្រុម​

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ប្រាក់​ សារ៉ាន់​ឌី ​ថា​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជម្រើស​ជាតិ​នៅ​ឆ្នាំ​នេះ​កីឡាករ​របស់​ក្រុម​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ បាន​ជាប់​ ៦រូប។​ ៥រូប​គឺ​ត្រូវ​ហ្វឹកហាត់​លើ​វិញ្ញាសា​បាល់ទះ​ក្នុង​សាល​នោះ​រួម​មាន​ កីឡាករ​ រ៉ុន​ សុខជា​ ចាន់​ វាសនា​ យ៉ុន​ ខេមរៈ​ ឧក​ រដ្ឋា​ និង​កីឡាករ​ សាន​ ចនវិរៈ។​ ចំណែក​ខាង​វិញ្ញាសា​ឆ្នេរខ្សាច់​មាន​តែ ១រូប​ទេ​គឺ​កីឡាករ​ ទន​ ទូច។​

ក្រុម​ស្នងការ ន.ប រាជធានីភ្នំពេញ​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ជាតិ​ចំនួន​ ៤០​ និង​ត្រូវ​ជា​ជាង​ ៦០០នាក់​បាន​ប្រមូល​ផ្ដុំ​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ហ្វឹកហាត់​ចាប់​តាំង​ពី​ថ្ងៃ​ទី១​ ខែ​មេសា​ ឆ្នាំ​២០២៦​ ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​កម្រិត​អន្តរជាតិ​តំណាង​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ។​ សម្រាប់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ប្រមូលផ្ដុំ​ និងប្រើប្រាស់​​ទីតាំង​ហ្វឹកហាត់ ​​ដោយ​សាមីសហព័ន្ធ​ខ្លួន​ឯង​តែ​ម្ដង៕​

កីឡាករ រ៉ុន​ សុខជា (ក្នុងសាល)

កីឡាករ ចាន់ វាសនា (ក្នុងសាល)

កីឡាករ យ៉ុន​ ខេមរៈ (ក្នុងសាល)

កីឡាករ ឧក រដ្ឋា (ក្នុងសាល)

កីឡាករ សាន ចនវិរៈ (ក្នុងសាល)

កីឡាករ ទន​ ទូច​ (ឆ្នេរខ្សាច់)

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម