កីឡា
សង្រ្កាន្តឆ្នាំថ្មីនៅរាជធានីភ្នំពេញឆ្នាំនេះ ក្រុមគុនល្បុក្កតោប្រហែល ១០០នាក់នឹងសម្ដែងជូនមហាជនទស្សនា
នគរសង្ក្រាន្តឆ្នាំថ្មីដែលនឹងធ្វើនៅរាជធានីភ្នំពេញឆ្នាំនេះសហព័ន្ធគុនល្បក្កតោ និងរៀបចំការឈុតសម្ដែងពិសេសៗជាច្រើន និងមានកីឡាករ កីឡាការិនីសរុបប្រហែល ១០០នាក់ឯណោះបែងចែកតាមទីតាំងកំណត់ដើម្បីផ្សព្វផ្សាយជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាកម្សាន្ត។


លោក អ៊ូ តារា
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានឲ្យដឹងថា នៅឆ្នាំនេះសហព័ន្ធគ្រោងនឹងសម្ដែងនៅទីតាំងអចិន្ត្រៃយ៍ធំមួយក្នុងភូមិវប្បធម៌ និងមានក្រុមមួយចំនួនទៀតដាក់ពង្រាយតាមបណ្ដោយផ្លូវ Walk Street ផងដែរ។ កម្លាំងដែលនឹងត្រូវចូលរួមរៀបចំ និងសម្ដែងនេះមានប្រហែល ១០០នាក់ឯណោះ។

ទិដ្ឋភាពសម្ដែងកន្លងទៅ
តំណាងសហព័ន្ធខាងលើបន្ថែមទៀតថា ការសម្ដែងនៅក្នុងសង្ក្រាន្តនេះគឺមានច្រើនទម្រង់ យុទ្ធគុនចម្រុះ ក្បាច់ស្នៀតប្រយុទ្ធផ្សេង និងស្នៀតដំបង ដាវ និងមានជាក្បូនដង្ហែរទ័ពដែលមានលក្ខណៈប្លែកភ្នែក និងជាទីចាប់អារម្មណ៍ជាច្រើនផងដែរ។ នេះជាការសម្ដែងមួយដើម្បីបង្ហាញជូនទស្សនាផង និងផ្សព្វផ្សាយពីសក្ដានុពលនៃក្បាច់គុនបុរាណខ្មែរដល់ភ្ញៀវជាតិ-អន្តរជាតិបានដឹងបានស្គាល់ផងដែរ។

ទិដ្ឋភាពសម្ដែងកន្លងទៅ
បញ្ជាក់ដែរថា ព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មីនេះនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងពិធីនេះដែរនឹងមានការសម្តែងទម្រង់សិល្បៈបុរាណខ្មែរជាច្រើនទម្រង់ដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ ល្ខោនអាប៉េ សិល្បៈសៀក និងកីឡាអុកចត្រង្គ គុនល្បុក្កតោជាដើម៕


ទិដ្ឋភាពតុបតែងនៅសង្ក្រាន្តឆ្នាំថ្មី (រូបភាព ស.ស.យ.ក រាជធានីភ្នំពេញ)


អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


