Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយឆក់ខ្សែកពីជនរងគ្រោះកំពុងសម្រាន្តលង់លក់លើកង់បី

បានផុស

នៅ

ពលរដ្ឋចាប់បានជនសង្ស័យម្នាក់ ប្រគល់ជូនសមត្ថកិច្ច ដែលធ្វើសកម្មភាពឆក់ខ្សែកអ្នករត់កង់បីឥណ្ឌាម្នាក់ដែលកំពុងសម្រាន្តលើកង់បី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ៦២ កែងផ្លូវ ៥៩៨ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា គេបានផ្អើលឆោឡោថា មានជនសង្ស័យម្នាក់ ជិះម៉ូតូ HONDA VISION ពាក់ស្លាកលេខ ភ្នំពេញ 1GW-8759 បានជិះតាមបណ្តោយផ្លូវបេតុង ៦២ ជិះមកធ្វើសកម្មភាព ឆក់ខ្សែកពីបុរសម្នាក់ដែលកំពុងសម្រាន្តនៅលើកង់បីឥណ្ឌា ទើបពលរដ្ឋក្បែរៗ នោះ បានរត់មកស្ទុះដេញចាប់ជនសង្ស័យបានសម្រេច រួចប្រគល់ជូនសមត្ថកិច្ច ដើម្បីសាកសួរ។

បុរសជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់កំពុងសម្រាន្តលង់លក់នៅលើកង់បីឥណ្ឌារបស់ខ្លួន ក្រោយហត់នឿយខ្លាំង បន្ទាប់ពីធ្វើការដឹកភ្ញៀវពេញមួយថ្ងៃ។ ខណៈនាវេលាម៉ោងកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែករបស់គាត់បានសម្រេច បណ្តាលឲ្យគាត់បោកក្បាលជាមួយកង់បីភ្ញាក់ខ្លួន ហើយគាត់ក៏ស្រែកផ្អើលឆោឡោឲ្យយពលរដ្ឋជួយឃាត់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ឃាត់ជនសង្ស័យយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និង បន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម