កីឡា
ព្រះខ័នរាជស្វាយរៀង នឹងបំបែកកំណត់ត្រាធំ ២ ក្នុងពាន AFC3 បើឈ្នះ Manila Digger
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងបំបែកកំណត់ត្រាធំ ២ នៅក្នុងពានរង្វាន់ក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League ប្រសិនបើឈ្នះក្រុមរបស់ ហ្វីលីពីន Manila Digger នៅជើងទី ២ នាល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ មេសា ឆ្នាំ ២០២៦ នេះ។

ជំនួបរវាងក្រុម ព្រះខ័នរាជស្វាយរៀង និង Manila Digger នៅទឹកដី ហ្វីលីពីន ស្អែកនេះ នឹងត្រូវកាត់សេចក្តី ដើម្បីរកមួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតនៅជើងទី ២ នេះ ត្រូវបានគេរំពឹង ថា នឹងកាន់តែកក្រើកខ្លាំង ដោយសារកាលពីជើងទី ១ ក្រុមទាំង ២ ស្មើគ្នានៅទឹកដី កម្ពុជា ក្នុងលទ្ធផល ១-១។
ការប្រកួតដ៏សំខាន់នេះ ប្រសិនបើ ព្រះខ័នរាជស្វាយរៀង អាចទទួលបានជ័យជម្នះលើ Manila Digger នោះនឹងបំបែកកំណត់ត្រាធំ ២ នៅក្នុងពាន AFC Challenge League។
ទី ១. ពួកគេនឹងក្លាយជាក្រុម កម្ពុជា ដំបូងគេ ឡើងវគ្គផ្តាច់ព្រ័ត្រ ២ លើកជាប់ៗគ្នា។ កាលពីរដូវកាលមុន ២០២៤-២០២៥ ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គផ្តាច់ព្រ័ត្ររួចហើយ បន្ទាប់ពីឈ្នះក្រុម Madura United នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសរុបលទ្ធផលទាំង ២ ជើង ៦-៣។ ដូច្នេះ បើរដូវកាលនេះ បានឡើងមួយលើកទៀត នោះនឹងក្លាយជាលើកទី ២ ជាប់គ្នា។

ទី ២. ពួកគេនឹងក្លាយជាក្រុមដំបូងគេប្រចាំតំបន់ អាស៊ីខាងកើត ដែលលេងមិនទាន់ចាញ់សោះតាំងពីវគ្គចែកពូល ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពាន ACGL រដូវកាលនេះ។ ព្រះខ័នរាជស្វាយរៀង លេងមិនទាន់ចាញ់សោះឡើយតាំងពីវគ្គចែកពូល មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ១។ ល្ងាចនេះ ប្រសិនបើ ព្រះខ័នរាជស្វាយរៀង បន្តឈ្នះទៀត នោះនឹងក្លាយជាក្រុមលេងមិនទាន់ចាញ់សោះនៅរដូវកាលនេះ។
ទោះបីជាយ៉ាងណា ការលេងនៅក្រៅដីទល់នឹង Manila Digger អាចនឹងក្លាយជារឿងមិងងាយស្រួលប៉ុន្មាននោះទេសម្រាប់ក្រុម ព្រះខ័នរាជស្វាយរៀង ដោយសារក្រុម ហ្វីលីពីន មួយនេះប្រើទីលានស្មៅសិប្បនិមិត ដែលអាចបង្ករជាភាពពិបាកសម្រាប់ក្រុមតំណាង កម្ពុជា ហើយចំណុចសំខាន់មួយទៀត គឺពួកគេមិនទាន់លេងចាញ់នៅក្នុងដីនៅឡើយទេសម្រាប់រដូវកាលនេះ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


