Connect with us

សន្តិសុខសង្គម

បុរសម្នាក់ទៀតហើយរងគ្រោះដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

បានផុស

នៅ

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៥ល្ងាច​ មានឧប្បត្តិហេតុផ្ទុះគ្រាប់មិនទាន់ផ្ទុះនៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង បណ្ដាលឲ្យបុរសវ័យ៣២ឆ្នាំម្នាក់រងរបួសដៃ និងជើង។ តើតាមអាជ្ញាធរមីន ករណីផ្ទុះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ កើតឡើងនៅពេលជនរងគ្រោះកាប់រណ្តៅដីហើយប៉ះចំគ្រាប់មិនទាន់ផ្ទុះ បណ្ដាលឲ្យផ្ទុះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះ អេម ពៅ អាយុ៣២ឆ្នាំ មានទីលំនៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ជាថ្មីម្ដងទៀត អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដំ​ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖

012 800 473

011 38 39 37

097 489 5600

066 612 613

063 96 34 99

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម