Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា​ រឿងល្អៗកំពុងកើត​នៅលីបង់ ​ក្រោយសម្រេច​​បទឈប់បាញ់

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ក្រុមសកម្មប្រយុទ្ធហេសបូឡា នឹង «​ប្រព្រឹត្ត​​ល្អ ឬល្អប្រសើរខ្លាំង» ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានឈានដល់ត្រឹមតែប៉ុន្មានម៉ោងមុននេះ រវាង​រដ្ឋាភិបាល​លីបង់ និងអ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារ Anadolu ចេញផ្សាយកាលពីកាលពីព្រហស្បតិ៍ទី១៦មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

លោកត្រាំ បានសរសេរនៅលើ​កម្មវិធី​ Truth Social ផ្ទាល់ខ្លួន នៅពេលដែលលោកបានមកដល់សម្រាប់​កម្មវិធី​ថ្លែង​សុន្ទរកថាមួយ នៅឯទីក្រុង Las Vegas ថា «ខ្ញុំសង្ឃឹមថាក្រុមហេសបូឡា នឹងធ្វើសកម្មភាពបានល្អ ឬល្អប្រសើរក្នុងអំឡុងពេលដ៏សំខាន់មួយនេះ។ វានឹងក្លាយជាពេលវេលាដ៏អស្ចារ្យសម្រាប់ពួកគេ ប្រសិនបើពួកគេធ្វើដូច្នេះ។ គ្មានការសម្លាប់ទៀតទេ។ ទីបំផុតត្រូវតែមានសន្តិភាពជាស្ថាពរ!»។

មិនតែប៉ុណ្ណោះ លោក​ ត្រាំ​ បាននិយាយនៅក្នុងសារដាច់ដោយឡែកមួយ ដែលចេញផ្សាយប្រហែលបីម៉ោងក្រោយមកថា «ថ្ងៃព្រហស្បតិ៍ គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសលីបង់។ រឿងល្អៗកំពុងកើតឡើងហើយ!»

មេដឹកនាំអាមេរិក ក៏បានប្រកាសបទឈប់បាញ់អ៊ីស្រាអែល-លីបង់នៅព្រឹកព្រលឹមក្នុងថ្ងៃដដែល បន្ទាប់ពីលោកបានពិពណ៌នាថា ជា «ការសន្ទនាដ៏ល្អឥតខ្ចោះ» ជាមួយប្រធានាធិបតីលីបង់ Joseph Aoun រួមទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលនាំឲ្យមេដឹកនាំទាំងពីរឯកភាពគ្នា ដើម្បីសម្រេចបានសន្តិភាពរវាងប្រទេសរបស់ពួកគេរៀងៗខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម