ព័ត៌មានអន្ដរជាតិ
អាមេរិកសរសើរមិនដាច់ពីមាត់ថា៖ «គ្មានដៃគូណាល្អជាងអ៊ីស្រាអែលទេ»
ក្នុងនាមជាសម្ព័ន្ធមិត្តដ៏ស្អិតរមួត សហរដ្ឋអាមេរិកបានចាប់ដៃអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ហើយឥឡូវ ទីក្រុងវ៉ាស៊ីនតោន បានពោលពាក្យសរសើរមិនដាច់ពីមាត់ថា «គ្មានដៃគូណាល្អជាងអ៊ីស្រាអែលទេ»។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមេសាឆ្នាំ២០២៦ មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) លោក Brad Cooper បានបញ្ជាក់យ៉ាងច្បាស់ថា៖ «អ៊ីស្រាអែល ជាដៃគូល្អជាងគេរបស់អាមេរិក»។
លោក Cooper និយាយថា៖ «កងទ័ពនៃប្រទេសទាំងពីរ បានរួមគ្នា ដើម្បីសម្រេចបានគោលដៅយោធា និងអ្វីដែលសំខាន់ផ្សេងទៀតជាបន្តបន្ទាប់»។
ទន្ទឹមនោះលោកក៏សរសើររដ្ឋអារ៉ាប់ផ្សេងទៀតដូចជា ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន គុយវ៉ែត និងអារ៉ាប់រួម ថាជា «សម្ព័ន្ធដ៏វិសេសវិសាល» ផងដែរ ដែលបានជួយគ្នាក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។

អាមេរិកនិងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធារួមគ្នាដ៏ធំ វាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦ ដែលនាំឲ្យមានការប្រែប្រួលយ៉ាងខ្លាំងដល់ស្ថានការណ៍នៅមជ្ឈិមបូព៌ា និងបង្កផលប៉ះពាល់ដល់ពិភពលោកទាំងមូល ជាពិសេស រុញតម្លៃប្រេងនិងទំនិញឲ្យហក់ឡើងខ្ពស់។
ក្នុងរយៈពេល៤០ថ្ងៃ អាមេរិកបានអះអាងពីការវាយប្រហារប្រមាណ ១៣ ០០០ លើក ខណៈអ៊ីស្រាអែល វាយប្រហារជាង ១០ ៨០០ លើក។
លុះមកដល់ថ្ងៃទី៨ខែមេសាឆ្នាំ២០២៦ ប្រទេសទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍តាមរយៈការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន ហើយពិភពលោកកំពុងតាមដានថា តើនឹងមានអ្វីកើតឡើងបន្ទាប់ពីផុតបទឈប់បាញ់នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


