ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឬស្សីកែវ សម្របសម្រួលទទួលពលរដ្ឋវិលត្រឡប់ចូលរាជធានីក្រោយបុណ្យចូលឆ្នាំ តាមរយៈរថយន្តក្រុងសាធារណៈ
កាលល្ងាចថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌឬស្សីកែវ បានរៀបចំសម្របសម្រួលទទួលស្វាគមន៍ប្រជាពលរដ្ឋដែលបានវិលត្រឡប់មករាជធានីភ្នំពេញវិញ បន្ទាប់ពីបានធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិតាមរយៈរថយន្ដក្រុងសាធារណៈជិះដោយឥគិតថ្លៃបស់រដ្ឋបាលរាជធានីភ្នំពេញ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ក្រោមការដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ រួមជាមួយគណៈអភិបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ និងមន្ត្រីរាជការពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងថែរក្សាសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ បង្ហាញពីការយកចិត្តទុកដាក់ និងការថែទាំរបស់អាជ្ញាធរមូលដ្ឋានចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានរៀបចំកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ដើម្បីសម្របសម្រួលចរាចរណ៍ ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមបរិវេណស្ថានីយផងដែរ។

ដើម្បីបន្ថែមភាពងាយស្រួល និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌបានអនុវត្តវិធានការបាញ់ទឹកនៅទីលានស្ថានីយ ដើម្បីកាត់បន្ថយកំដៅ បង្កើនបរិយាកាសត្រជាក់សម្រាប់អ្នកដំណើរ និងសាច់ញាតិដែលកំពុងរង់ចាំទទួល។

សូមបញ្ជាក់ថា សេវារថយន្តក្រុងសាធារណៈឥតគិតថ្លៃនេះ គឺជាគោលនយោបាយមួយសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យធំៗ ជាពិសេសបុណ្យចូលឆ្នាំថ្មី ដោយមានគោលបំណងកាត់បន្ថយចំណាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


