Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ប្រកាសបិទច្រក Hormuz ម្ដងទៀត ខណៈកប៉ាល់ ២គ្រឿង ត្រូវបានវាយប្រហារភ្លាមៗ

បានផុស

នៅ

កប៉ាល់ពាណិជ្ជកម្មដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃសៅ រ៍ទី១៨ មេសា បានទទួលសារវិទ្យុពីកងទ័ពជើងទឹកអ៊ីរ៉ង់ថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់នោះទេ ខណៈដែលកប៉ាល់ពីរគ្រឿង ត្រូវបានវាយប្រហារជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួននឹងបិទច្រកសមុទ្រ Hormuz ម្តងទៀតចំពោះកប៉ាល់ពាណិជ្ជកម្ម ហើយរឹតត្បិតការដឹកជញ្ជូន រហូតដល់សហរដ្ឋអាមេរិកលើកការបិទផ្លូវលើកំពង់ផែអ៊ីរ៉ង់ ដោយព្រមានថា ខ្លួននឹងបំផ្លាញកប៉ាល់ដែលព្យាយាមឆ្លងកាត់ច្រកមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ព្រមានបន្ថែមទៀតថា «ជាពិសេស ការប៉ុនប៉ងណាមួយដើម្បីទៅដល់ច្រក Hormuz នឹងត្រូវចាត់ទុកថាជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការជាមួយសត្រូវ ហើយនាវាដែលបង្កបញ្ហានឹងត្រូវវាយប្រហារភ្លាមៗ»។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ចុងក្រោយបំផុតនេះផ្ទុយនឹងសេចក្តីប្រកាសពីមុនរបស់រដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ដែលសុទ្ធតែអះអាងថា ផ្លូវទឹកយុទ្ធសាស្ត្រនេះបានបើកឡើងវិញហើយ។

នៅក្នុងនោះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានវាយបកវិញចំពោះការអះអាងរបស់យោធាអ៊ីរ៉ង់ថា ទីក្រុងតេហេរ៉ង់មិនអាច «គំរាមកំហែង» សហរដ្ឋអាមេរិកដោយការផ្លាស់ប្តូរជំហររបស់ខ្លួនឥតឈប់ឈរលើច្រកសមុទ្រ Hormuz នោះទេ។ ប៉ុន្តែបានសង្កត់ធ្ងន់ថា ភាគីទាំងពីរកំពុងស្ថិតក្នុងការសន្ទនានៅឡើយ។

គួរបញ្ចាក់ដែរថា អាជ្ញាធរដែនសមុទ្រអង់គ្លេសបានប្រកាសថា ខ្លួនទទួលបានរបាយការណ៍អំពីកប៉ាល់មួយគ្រឿងដែលកំពុងរងការបាញ់ប្រហារពីអ៊ីរ៉ង់នៅជិតប្រទេសអូម៉ង់ និងមួយទៀតវាយប្រហារដោយគ្រាប់ផ្លោងនៅក្នុងច្រកសមុទ្រ ខណៈដែលមន្ត្រីអាមេរិកម្នាក់អះអាងបន្ថែមថា យោធាអាមេរិកកំពុងតាមដានការវាយប្រហារយ៉ាងហោចណាស់បីលើករបស់អ៊ីរ៉ង់ លើកប៉ាល់ពាណិជ្ជកម្ម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម