Connect with us

កីឡា

លោក​ ពេជ្រ​ សុផាន់​ និយាយ​ក្នុង​ថ្ងៃ​ឡើង​ផ្ទះ​ ពេជ្រ​ អាទិទេព​ «នេះ​ហើយ​សមិទ្ធិផល​ស្ដាប់​ដំបូន្មាន​គ្រូ»

បានផុស

នៅ

លោក​ ពេជ្រ​ សុផាន់​ ថ្លែង​នៅ​ថ្ងៃ​ឡើង​ផ្ទះ​ថ្មី​របស់​ ពេជ្រ​ អាទិទេព​ ដែល​ទើប​សាងសង់​រួច​អស់​តម្លៃ​ប្រហែល​ខ្ទង់​ ៤-៥​ម៉ឺនដុល្លារ​ថា​ «នេះ​ហើយ​ជា​សមិទ្ធផល​ស្ដាប់​ដំបូន្មាន​គ្រូ» ​ខំប្រឹង​ប្រែង​ពិត​ប្រាកដ​គឺ​ទទួល​បាន​ផល​ពិត​ដូច​បាន​ឃើញ​នេះ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ផេក​លោក​ ពេជ្រ​ សុផាន់

លោក​ ពេជ្រ​ សុផាន់​ ថា​ក្នុង​នាម​ជា​គ្រូ​បង្វឹក​គ្មាន​អ្វី​ដែល​សប្បាយ​ចិត្ត​ជាង​ឃើញ​សិស្ស​របស់​ខ្លួន​ទទួល​បាន​សមិទ្ធិផល​បន្ត​បន្ទាប់​ និង​ជោគជ័យ​លើ​វិថី​នេះ​នោះ​ទេ។​ សមិទ្ធិផល​ទាំង​នេះ​ហើយ​នៃ​លទ្ធផល​ស្ដាប់​ដំបូន្មាន​គ្រូ​ពន្យល់​ណែនាំ​កន្លង​មក។​

សមិទ្ធផល​ផ្សេងៗ​របស់​ ពេជ្រ​ អាទិទេព​ នេះ​កើត​ឡើង​ត្រឹម​រយៈពេល​ ៣ឆ្នាំ​ ៣​ខែ​ តែ​ប៉ុណ្ណោះ​គឺ​ទទួល​បាន​ជោគជ័យ​ច្រើន​រហូត​មាន​ថវិកា​អាច​ធ្វើ​ផ្ទះ​ខ្ទង់​ ៤-៥​ម៉ឺន​ដុល្លារ​ទៅ​ហើយ។​ រូប​លោក​ផ្ទាល់​តែងតែ​ពន្យល់​ណែនាំ​សិស្ស​ៗ​គ្រប់​គ្នា​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ពិត​ប្រាកដ​នោះ​នឹង​ទទួល​បាន​ផល​ពិត​ប្រាកដ​ដូច​គ្នា។​

រូបភាព​ផេក​លោក​ ពេជ្រ​ សុផាន់

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ពេជ្រ​ អាទិទេព​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​រូប​គេ​ទើប​តែ​ឡើង​ផ្ទះ​ថ្មី​ដែល​សាងសង់​រួច​ក្នុង​តម្លៃ​ប្រហែល​ ៤-៥​ម៉ឺន​ដុល្លារ​នៅ​ឯ​ខេត្ត​កំពង់ធំ។​ រូប​គេ​ទើប​តែ​ចូល​ប្រឡូក​គុន​ខ្មែរ​បាន​ ៣ឆ្នាំ​ ៣ខែ​ ប៉ុណ្ណោះ​ជា​មួយ​លោក​ ពេជ្រ​ សុផាន់។​ បច្ចុប្បន្ន​ ពេជ្រ​ អាទិទេព​ ជា​កីឡាករ​លំដាប់​ជួរ​មុខ​មួយ​រូប​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​នៅ​កម្ពុជា។​ រូប​គេ​ចាត់​ទុក​ជា​កីឡាករ​ជោគជ័យ​មួយ​រូបដែល​ក្រសោប​បាន​ប្រាក់​រង្វាន់​ធំៗ​ជា​ច្រើន​នា​ពេល​កន្លងមក៕​

រូបភាព​ផេក​លោក​ ពេជ្រ​ សុផាន់

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម