ជីវិតកម្សាន្ដ
ដំណឹងសោកសៅ! តារាចម្រៀងជើងចាស់ លោក ផៃ ផុងរ៉ាក់ ម្ចាស់បទ “យក្សកើតអេដស៍” ទទួលមរណភាព
ដំណឹងសោកសៅមួយបានធ្វើឱ្យមហាជន និងអ្នកសិល្បៈមានការសោកស្តាយយ៉ាងខ្លាំង ខណៈតារាចម្រៀងជើងចាស់ លោក ផៃ ផុងរ៉ាក់ ម្ចាស់បទល្បី “យក្សកើតអេដស៍” លាចាកលោកនេះជារៀងរហូតហើយ។ នេះបើតាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក ដួង សុខគា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។

មុនពេលទទួលមរណភាព តារាចម្រៀងរូបនេះ បានធ្លាក់ខ្លួនឈឺធ្ងន់ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប អស់រយៈពេលប្រមានជាង១សប្ដាហ៍ទៅ ខណៈស្ថានភាពសុខភាពមិនមានសញ្ញាធូរស្បើយទាល់តែសោះ។
ក្នុងដំណាក់កាលនៃការសម្រាកព្យាបាលនេះដែរ យោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកឈ្មោះ អ៊ូ បវរ ដែលជាអ្នកស្និតស្នាលនឹងលោក ក៏បានជួសមុខឱ្យលោក ផៃ ផុងរ៉ាក់ អំពាវនាវរកសប្បុរសជនជួយគាំទ្រដល់ដំណើរការព្យបាលលោកផងដែរ។ តែយ៉ាងណា ដោយសារតែស្ថានភាពសុខភាពធ្ងន់ធ្ងរ មិនអាចវិលមករកប្រក្រតីភាពវិញ នៅព្រឹកថ្ងៃទី៥ ខែឧសភានេះ តារាចម្រៀងខ្មែរសុរិន្ទរូបនេះ ក៏បានឃ្លៀងឃ្លាតពីមហាជនជារហូតទៅ។


គួរបញ្ជាក់ថា លោក ផៃ ផុងរ៉ាក់ គឺជាតារាចម្រៀងជើងចាស់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ ហើយត្រូវបានទស្សនិកជនស្គាល់យ៉ាងទូលំទូលាយ តាមរយៈបទចម្រៀងជាច្រើន ដែលបំពេរអារម្មណ៍មហាជន។ លោកត្រូវបានចាត់ទុកថា ជាសិល្បករមានឥទ្ធិពលមួយក្នុងវិស័យតន្ត្រីខ្មែរ និងធ្លាប់សហការជាមួយតារាចម្រៀងល្បីៗ ដូចជា លោក ណូយ វ៉ាន់ណេត និងលោក នូ សុិប។
ការបាត់បង់របស់លោក គឺជាការបាត់បង់ធំមួយសម្រាប់វិស័យសិល្បៈខ្មែរ ខណៈអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើន បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


