ព័ត៌មានអន្ដរជាតិ
ថៃគ្រោងខ្ចីប្រាក់ ១២,២ ប៊ីលានដុល្លារ ដើម្បីទប់ផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះមជ្ឈិមបូព៌ា
គណៈរដ្ឋមន្រ្តីថៃបានអនុម័តកញ្ចប់ប្រាក់កម្ចីគ្រាអាសន្នចំនួន ១២,២ ប៊ីលានដុល្លារអាមេរិក កាលពីថ្ងៃអង្គារ ដើម្បីយកទៅប្រើប្រាស់សម្រាប់ការទប់ស្កាត់ផលប៉ះពាល់លើសេដ្ឋកិច្ច ដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។

តាមការចុះផ្សាយរបស់កាសែត AFP វាក្លាយជាផែនការខ្ចីប្រាក់របស់រដ្ឋាភិបាលដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍។
គណៈរដ្ឋមន្ត្រីថៃបាននិយាយថា កញ្ចប់កម្ចីនោះនឹងប្រើប្រាស់ដើម្បីជំរុញការចំណាយក្នុងស្រុក និងបន្ធូរបន្ថយភាពលំបាកផ្នែកសេដ្ឋកិច្ច ចំពេលដែលអតិផរណាកើនឡើង ហើយកំណើនសេដ្ឋកិច្ចដើរយឺតយ៉ាវ ដោយក្រសួងហិរញ្ញវត្ថុកាលពីសប្តាហ៍មុន បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចមកត្រឹម ១,៦% ពី ២,៤% កាលពីឆ្នាំមុន។
ក្នុងចំណោមនោះ ប្រាក់កម្ចី ៤០០ ប៊ីលានបាត នឹងត្រូវប្រើប្រាស់ចាប់ពីខែមិថុនា ដល់ខែកញ្ញា ដោយរួមបញ្ចូលទាំងជំនួយសម្រាប់ប្រជាជនមានប្រាក់ចំណូលទាបជាង ២០ លាននាក់ ក្រោមគម្រោង «ថៃជួយថៃ» របស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយការចំណាយលើការរស់នៅ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា កញ្ចប់កម្ចីក៏នឹងយកទៅប្រើប្រាស់ដើម្បីជំរុញការផ្គត់ផ្គង់ថាមពលពីប្រភពជំនួសផងដែរ ខណៈថៃ ដូចនឹងប្រទេសដទៃទៀតក្នុងតំបន់ កំពុងប្រឈមមុខនឹងវិបត្តិថាមពល ដោយសារតែជម្លោះមជ្ឈិមបូព៌ា។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានហៅប្រាក់កម្ចីនេះថា «ជាឧបករណ៍មួយដើម្បីជំរុញប្រទេសជាតិទៅមុខ និងទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ច»។ លោកប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «យើងនឹងហែងឆ្លងកាត់បញ្ហានេះទាំងអស់គ្នា»។
បើតាម AFP វាគឺកញ្ចប់កម្ចីដ៏ធំបំផុតរបស់រដ្ឋាភិបាលក្នុងប្រវត្តិសាស្រ្តសម័យទំនើប លើកលែងតែអំឡុងពេលវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ និងអំឡុងជំងឺរាតត្បាតកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា បំណុលសាធារណៈមានចំនួន ៦៦,៣៨% នៃ GDP គិតត្រឹមខែមីនា ក្រោមពិដានបំណុល ៧០%នៃ GDP៕
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


