Connect with us

ព័ត៌មានជាតិ

លោកស្រី បាន ស្រីមុំ ៖ អតីតយុទ្ធជន និងនិវត្តន៍ជន មិនត្រូវបានមើលរំលងឡើយ គឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំង ពីប្រមុខថ្នាក់ដឹកនាំ

បានផុស

នៅ

ប៉ៃលិន ៖ អភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា អតីតយុទ្ធជន និងនិវត្តជន មិនត្រូវបានមើលរំលងឡើយ  ពោលគឺទទួលបានការយកចិត្តទុកដាក់ ជាខ្លាំងពី ប្រមុខថ្នាក់ ដឹកនាំ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទំនុកបម្រុងលើជីវភាព របស់ បងប្អូនអតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាបានផ្តល់នូវផ្ទះ និងដីសម្រាប់ធ្វើកសិកម្មជាដើម។ ការមានប្រសាសន៍បែបនេះក្នុងពិធីប្រារព្ធខួបលើកទី១៩ ទិវា«អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ទីស្នាក់ការខេត្តប៉ៃលិន ស្ថិតក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ថ្លែងនូវការគោរពដឹងគុណ ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់លោកអ៊ុំ លោកពូ មីង អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ជាពិសេសបានរួមចំណែក ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនៅនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

លោកស្រីអភិបាលខេត្ត ក៏បានថ្លែងនូវការដឹងគុណដល់វីរយុទ្ធជន ដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពាន ដ៍ឃោឃៅព្រៃផ្សៃ ពីពួកទាហានសៀម មកលើដែនអធិបតេយ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវ ដល់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីភាពគ្នា ជាធ្លុងមួយ ក្រោមការដឹកនាំ របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីប្រទេសជាតិយើងរឹងមាំ រីកចម្រើនលើគ្រប់វិស័យ ពិសេសលើវិស័យការពារជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ក៏បានមានប្រសាសន៍បន្តថា ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសម នឹងគុណបំណាច់ របស់អតីតយុទ្ធ ជន ចំពោះជាតិនិងប្រជាជន រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក៏បានចេញអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយកំណត់យកថ្ងៃទី១២ ខែឧសភា ជាទិវាអតីត យុទ្ធជន និងនិវត្តជនកម្ពុជា។

បើតាមរបាយការណ៍ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ន អតីត យុទ្ធជននៅខេត្តប៉ៃលិន បានចូលជាសមាជិក  អ.ន.ក. ខេត្តប៉ៃលិន សរុបចំនួន ១,៤៥១នាក់ ក្នុងនោះ ជនពិកាចំនួន ៧៨៥នាក់, និវត្តជនចំនួន៤៩៥ នាក់, ជនបាត់បង់សមត្ថភាពការងារចំនួន ១៥ នាក់, គ្រួសារជនពលីចំនួន ១២៦ នាក់ និងគ្រួសារជនមរណៈចំនួន ៣០ នាក់៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម