Connect with us

កីឡា

អ្នក​វាយ​ផ្តាច់​ ៦ រូប​គួរឲ្យ​ចាប់​អារម្មណ៍​ក្នុង​ តេជោលីគ រដូវ​កាល​នេះ

បានផុស

នៅ

ឆ្លង​កាត់ ៤ ប្រកួត​ក្នុង​សប្តាហ៍​ទី​១ ​នៃ​លីគ​បាល់ទះ​កំពូល​កម្ពុជា​ដែល​ហៅ​កាត់«តេជោលីគ» ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ បញ្ជាការដ្ឋាន​អង្គរក្ស ជា​ក្រុម​តែ​មួយ​គត់​មិន​ទាន់​ស្គាល់​បរាជ័យ ដោយ​បានឈ្នះ​ទាំង ៤ ប្រកួត​ឈរ​លើ​កំពូល​តារាង។ ថ្ងៃ​នេះ សូម​បង្ហាញ​កីឡាករ​វាយ​ផ្តាច់ ៦ រូប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។

  • ស្មាត់ Luvi របស់ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​បាន​គេ​មើល​ឃើញ​ពី​គុណភាព​ល្អ​ស្ទើរ​ដាច់​គេ​ទៀត​ហើយ​នៅ​ក្នុង​រដូវ​កាល​នេះ។ ពួក​គេ​មាន​កីឡាករ​ឥណ្ឌូណេស៊ី​សុទ្ធ​តែ​ល្អ​​ៗ។ ជា​ពិសេស​ស្មាត់​ Luvi ដែល​មក​លេង​តេជោលីគ ៣ រដូវ​កាល​ហើយ​នោះ​គឺ​នៅ​តែ​ល្អ។ រូប​គេ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​វាយ​ផ្តាច់​យក​ពិន្ទុ និង​វាយ​សេវា​កាច ហើយ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត ១ លើក​នៅ​ពេលក្រុម បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ​ស្នងការ​រាជ​ធានីភ្នំពេញ ៣-១ ហើយ​ ៣ ប្រកួត​ទៀត ឈ្នះ វិសាខា ៣-២, ឈ្នះ ក្រុម​ខេត្ត​កោះកុង ៣-១ និង​ឈ្នះ​ក្រសួង​មហាផ្ទៃ ៣-១។

  • ស្មាត់ ពិន សារ៉ុន​ របស់ វិសាខា

វិសាខា នៅ​មិន​ទាន់​មាន​កីឡាករ​បរទេស​ណា​លេច​ធ្លោ​ដាច់​លើ​កីឡាករ​ក្នុង​ស្រុក​ឡើយ​សម្រាប់ ៤ ប្រកួត​កន្លង​មក​ដោយ​ឈ្នះ ៣ និង​ចាញ់ ១។ អ្នក​វាយ​ផ្តាច់​ ពិន សារ៉ុន ត្រូវ​បាន​គេ​មើល​ឃើញ​លេច​ធ្លោ​ជាង​គេ​នៅ​ក្នុង​ក្លិប​វិសាខា ដោយ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ ២ លើក​គឺ នៅ​ពេល​ វិសាខា បើក​ឆាក​ចាញ់ បញ្ជាការដ្ឋាន​អង្គរក្ស ២-៣ ប៉ុន្តែ ពិន សារ៉ុន រក​បានពិន្ទុ​ច្រើន​ជាង​គេ។ រូប​គេ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​នៅពេល វិសាខា ឈ្នះ ក្រុម​​ស្នង​ការ​ខត្ត​ ស្វាយរៀង ៣-០ និង​ជា​តួ​សំខាន់​សម្រាប់​ជ័យជម្នះលើ កង​ពល​ធំអន្តរាគមន៍​លេខ ៣ ដោយ​លទ្ធផល ៣-០ និង​លើ ក្រុម​ខេត្ត​ព្រះសីហនុ ៣-០។

  • ស្មាត់ ធី​ ម៉េងហួង ​របស់ ក្រសួង​មហា​ផ្ទៃ

អ្នក​វាយ​ផ្តាច់ ធី​ ម៉េងហួង ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត ២ លើក​ក្នុង​ចំណោម ៤ ប្រកួត ដែល​ក្រសួង​មហា​ផ្ទៃ ឈ្នះ ៣ និង​ចាញ់ ១។ រូប​គេ​បាន ២៩ ពិន្ទុ នៅ​ពេល​ជួយ​ក្រុម​ឈ្នះ​ ស្នងការរាជធានី​ភ្នំពេញ ៣-១ និងរក​បាន ១៩ ពិន្ទុ នៅ​ពេលឈ្នះ ក្រុម​ខេត្ត​ព្រះ​សីហនុ ៣-០ ហើយ​ក៏​ជា​តួ​សំខាន់​នៅ​ពេលឈ្នះ​ ក្រុម​ស្នង​ការ​ខេត្ត​កោះកុង ៣-២ និង ចាញ់ បញ្ជាការដ្ឋាន​អង្គរក្ស ១-៣។

  • ស្មាត់ Jalen Penrose របស់ ស្នងការខេត្ត​ស្វាយរៀង

ពីរ​ប្រកួត​ដំបូង​របស់​ក្រុម​ស្នងការ​ខេត្ត​ស្វាយរៀត គ្មាន​វត្តមាន​រូប​គេ​​ទេ នៅ​ពេល​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម កង​ពល​ធំ​អន្តរាគមន៍​លេខ ៣ ដោយ​លទ្ធផល ៣-០ និង  ឈ្នះ ក្រុម​ស្នង​ការ​ខេត្ត​ព្រះ​សីហនុ ៣-១។ សម្រាប់ ២ ប្រកួត​ចុង​ក្រោយ ទើប​មាន​វត្តមាន​កីឡាករ​អាមេរិក​រូប​នេះ ប៉ុន្តែ​បែរ​ជចាញ់​ វិសាខា ០-៣ និងចាញ់ ស្នងការរាជ​ធានី​ភ្នំពេញ ១-៣។

ទោះ​បី​ជា​យ៉ាង​ណា កីឡាករ Jalen Penrose ក៏​ចាត់​ទុក​ជា​ស្មាត់​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម្នាក់​ដែរ​តាម​រយៈ​ទម្ងន់​ដៃ​វ៉ៃ​ផ្តាច់ និង​ការ​វាយ​សេវា​កាច។ រូប​គេមាន​សមត្ថភាព​ល្អ ប៉ុន្តែ​លេង​មិន​ទាន់​យល់​ចិត្ត​គ្នា​ជា​មួយ​មិត្តរួម​ក្រុម ជា​ពិសេស​អ្នក​ប៉ះសេ​លើក​បាល់​ឲ្យ​រូប​គេ​វាយ​ផ្តាច់​មិន​សូវ​តាម​ទម្លាប់​របស់​ខ្លួន។ រូប​គេ​ត្រូវ​ការ​មិត្តរួម​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ​ទើប​អាច​ជួយ​ក្រុម​បាន​ច្រើន។

  • ស្មាត់ ចាន់ វាសនា របស់ ស្នងការ​​រាជ​ធានីភ្នំពេញ

ពីរ​ប្រកួត​ដំបូង ក្រុម​ស្នងការរាជ​ធានី​ភ្នំពេញ ធ្វើ​មិន​បាន​ល្អ​ទេ​ដោយ​បានចាញ់ ក្រសួង​មហា​ផ្ទៃ ១-៣ និង ចាញ់ បញ្ជាការដ្ឋាន​អង្គរក្ស ១-៣ ដោយ​សារ​បាត់​ដំបង់​កម្លាំង​សំខាន់ គឺ រុន សុខជា។ ទោះ​បី​ជា​យ៉ាងណា ២ ប្រកួត​ចុង​ក្រោយ ពួក​គេ​បាន​ ឈ្នះ កង​ពល​ធំ​អន្តរាគមន៍​លេខ៣ ដោយ​លទ្ធផល ៣-០ ​ដែល​អ្នក​វាយ​ផ្តាច់ ចាន់ វាសនា ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត និង​​ឈ្នះ ក្រុម​ស្នងការ​ខេត្ត​ស្វាយរៀង ៣-១។

ចាន់ វាសនា នៅ​តែ​ជា​តួ​ដ៏​សំខាន់​​ក្នុង​ការ​វាយ​ផ្តាច់​រក​ពិន្ទុ និង​ការ​វាយ​សេវា​ធ្ងន់ៗ។ ជា​ពិសេស ការ​​ប្រកួត​ពេល​ឈ្នះ ក្រុម​ស្នងការ​ខេត្ត​ស្វាយរៀង ពួក​គេ​សហការ​គ្នា​បាន​​​យ៉ាង​ល្អ។ ជា​ពិសេស​កីឡាករ វន ម៉នណូ បង្ហាញ​សមត្ថភាព​ដ៏លេច​ធ្លោ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ដែល​អាច​ជំនួស រុន សុខជា បាន​សម្រាប់​ការ​​ចាប់​ដៃ​ជា​មួយ ចាន់ វាសនា ។

  • ស្មាត់  មិត្ត រដ្ឋនា របស់​ក្រុម​ខេត្ត​កោះកុង

ក្រុម​ខេត្ត​កោះកុង​អាច​នឹង​ឆ្លង​ផុត​ជុំ​ទី១ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ ២ និង​ចាញ់ ២។ កីឡាករសំខាន់​របស់ពួក​គេ​គឺ មិត្ត រដ្ឋនា ដែលបាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​នៅ​ពេល​ឈ្នះ​ក្រុមខេត្ត​ ព្រះ​សីហនុ ៣-១ ហើយ​ក៏​ជា​តួ​សំខាន់​ជួយ​ឲ្យ​ ឈ្នះ កង​ពល​ធំ​អន្តរាគមន៍​លេខ៣ ដោយ​លទ្ធផល ៣-២ ប៉ុន្តែ​ចាញ់ ចាញ់​ ក្រុមបញ្ជាការដ្ឋាន​អង្គរក្ស ១-៣ និង ចាញ់ ក្រសួង​មហា​ផ្ទៃ ២-៣៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម