សេដ្ឋកិច្ច
សម្ដេច ហ៊ុន ម៉ាណែត៖ «ក្រុមហ៊ុន សហគ្រាស បំពេញកាតព្វកិច្ចបង់ពន្ធទៅ លែងបាបហើយ»
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២១ ឧសភា ២០២៦ បានអំពាវនាវឱ្យវិស័យឯកជនចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដោយត្រូវធ្វើយ៉ាងណាឱ្យមានទំនុកទុកចិត្តរវាងគ្នា ទៅវិញទៅមក រវាងពន្ធដារ និងអ្នកជាប់ពន្ធ ដើម្បីប្រសិទ្ធភាពនៃការងារប្រមូលពន្ធ។

សម្ដេច ហ៊ុន ម៉ាណែត លើកឡើងបែបនេះ បន្ទាប់ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងនៅឯវេទិកាពន្ធដារកម្ពុជា កាលពីដើមខែកុម្ភៈ ២០២៦ ដោយបានប្រើពាក្យលាងបាប ក្នុងន័យស្នើសុំឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានពន្ធដាររកឃើញជាបំណុល ពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ថ្ងៃមុនខ្ញុំឃើញអ្នកឧកញ៉ា គិត ម៉េង សុំលាងបាបអី មិនលាងអី យ៉ាងម៉េច ឯកឧត្តម គង់ វិបុលថា ខ្ញុំលាងបាបឱ្យហើយតើ ប៉ុន្តែ អ្នកខ្លះ ដូចលាងអត់អស់ អញ្ចឹងនៅពេលដែលយើងឈប់និយាយពីរឿងបាប យើងនិយាយពីកាតព្វកិច្ចយល់គ្នាទៅវិញទៅមក ពេលហ្នឹងវាស្រួល»។

សម្ដេចធិបតីបន្តថា ការយោគយល់ជាដំណាក់កាលអន្តរកាល ដល់ពេលមួយគឺគ្រប់គ្នា ទាំងអ្នកបង់ពន្ធ ទាំងមន្ត្រីពន្ធដារយល់ដូចគ្នា កាតព្វកិច្ច និងការទទួលខុសត្រូវ ការយោគយល់តិច ទៅតាមគោលការណ៍ស្មើភាពគ្នាច្រើន។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «ដើម្បីប្រសិទ្ធិភាព ពន្ធដារយើងខំប្រឹងហើយ ប៉ុន្តែមិនគ្រប់ទេ ត្រូវមានការចូលរួម ចូលរួមទី១ គឺក្រុមហ៊ុន សហគ្រាស ថ្ងៃក្រោយមិនបាច់ទៅអង្គុយសុំលាងបាប មិនលាងបាបអីទេ បំពេញកាតព្វកិច្ចទៅលែងបាបហើយ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


