ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ផ្តាំទៅអាមេរិក ថា សង្គ្រាមលើកមុនមិនទាន់ប្រើអាវុធទំនើបទេ តែបើផ្ទុះសង្គ្រាមថ្មី ខ្លួននឹង បញ្ចេញប្រើហើយ
បន្ទាប់ពីមានការគំរាមម្តងហើយម្តងទៀតពីអាមេរិក ថាសង្គ្រាមនឹងផ្ទុះឡើងជាថ្មីនោះ ពេលនេះ អ៊ីរ៉ង់ បានគំរាមបកទៅវិញថា ខ្លួនមិនទាន់ប្រើប្រាស់អាវុធទំនើបៗនៅឡើយទេ ក្នុងសង្គ្រាម ប៉ុន្តែអាវុធទាំងនោះ នឹងបញ្ចេញពីឃ្លាំង បើអាមេរិក ពិតជាហ៊ាន បើកប្រតិបត្តិការយោធា សាជាថ្មីមែន។

មន្ត្រីយោធាអ៊ីរ៉ង់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅសារព័ត៌មាន RIA Novosti របស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ថា អ៊ីរ៉ង់ មិនខ្វះអាវុធទំនើបៗទេ ហើយអាវុធទំនើបៗទាំងនោះ មិនទាន់ទាំងនឹងបានប្រើផង ក្នុងសមរភូមិជាមួយអាមេរិក និងអ៊ីស្រាអែល។
យ៉ាងណា ប្រភពខាងដដែលអះអាងថា អាវុធទំនើបផលិតក្នុងស្រុកទាំងនោះ នឹងយកចេញពីឃ្លាំង និងត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធ បើទីក្រុងវ៉ាស៊ីនតោន ហ៊ានតែបើកការវាយប្រហារម្តងទៀត។ ទីក្រុងតេហេរ៉ង់ មិនខ្វះមធ្យោបាយ វាយបកឡើយ។

ការអះអាងនេះ ត្រូវបានគេផ្សារភ្ជាប់ទៅនឹងសម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ដែលគំរាមថា នឹងមានរឿងភ្ញាក់ផ្អើលជាងមុន កើតឡើង បើអាមេរិក ចាប់ផ្តើមសង្គ្រាម សាជាថ្មី។
ក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធ ប្រមុខការទូតកំពូលរបស់ទីក្រុងតេហេរ៉ង់ សរសេរថា៖ «ជាច្រើនខែ បន្ទាប់ពីសង្គ្រាមផ្ទុះលើអ៊ីរ៉ង់ សភាអាមេរិក បានទទួលស្គាល់ នូវការបាត់បង់យន្តហោះចម្បាំងរាប់សិបគ្រឿង ដែលមានតម្លៃ ខ្ទង់ពាន់លានដុល្លារ។ កងកម្លាំងប្រដាប់អាវុធ ដ៏មានអំណាចរបស់យើង ត្រូវបានបញ្ជាក់ថា គឺជាកងទ័ពដំបូងគេបង្អស់ ដែលបានបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ដែលគេតែងតែអួតអាង។ ជាមួយនឹងមេរៀនដែលទទួលបាន និងចំណេះដឹងដែលយើងប្រមូលបាន ការវិលត្រឡប់ទៅរកសង្គ្រាមវិញ នឹងបង្ហាញនូវការភ្ញាក់ផ្អើលជាច្រើនបន្ថែមទៀត»។

ស្របពេលជាមួយគ្នានោះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏គំរាមដែរថា បើអាមេរិក បើកការវាយប្រហារជាថ្មីមែន សង្គ្រាមនឹងរីករាលដាល ហួសពីតំបន់នេះទៅទៀត ពោលគឺនឹងបើកឲ្យមានសមរភូមិថ្មីៗជាច្រើន។
សូមជម្រាបជាថ្មី សង្គ្រាមអ៊ីរ៉ង់ ផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារ ផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។
ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល នាពេលនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


