ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ស៊ុយអែត ជំរុញ NATO ជួយ «តម្រង់ទិស» ដល់អ៊ុយក្រែន បាញ់ដ្រូនឲ្យចំគោលដៅរុស្ស៊ី
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បាននិយាយកាលពីថ្ងៃទី២១ ខែឧសភា ថា បណ្តាប្រទេសជាសមាជិកអង្គការណាតូ គួរតែជួយអ៊ុយក្រែនក្នុងការ «តម្រង់ទិស» វាយប្រហារដោយដ្រូនឲ្យចំទិសដៅត្រឹមត្រូវ ព្រមទាំងបានទម្លាក់កំហុសលើទីក្រុងមូស្គូ ចំពោះករណីដែលដ្រូនអ៊ុយក្រែនហោះចូលដែនអាកាសរបស់ប្រទេសក្នុងប្លុកយោធាណាតូ ដឹកនាំដោយអាមេរិកមួយនេះជាបន្តបន្ទាប់។

យោងតាមសារព័ត៌មាន RT ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលទីភ្នាក់ងារការពារជនស៊ីវិលរបស់ស៊ុយអែត ជាមួយអគ្គលេខាធិការអង្គការណាតូ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Kristersson បាននិយាយថា ៖« យើងពិតជាមិនគួរទទួលយកការលើកឡើងរបស់រុស្ស៊ីលើរឿងនេះទេ ប៉ុន្តែផ្ទុយទៅវិញ ជាការពិតណាស់ យើងត្រូវជួយអ៊ុយក្រែនឲ្យអស់ពីសមត្ថភាព ដើម្បីតម្រង់ទិស និងជួយពួកគេឲ្យតម្រង់ទិសការវាយប្រហាររបស់ពួកគេចំទិសដៅត្រឹមត្រូវ»។
លោកក៏បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រជាជនអ៊ុយក្រែន ពិតជាមិនចង់ឲ្យដ្រូនរបស់ពួកគេធ្លាក់លើទឹកដីមិត្តភាពនោះទេ។ ប៉ុន្តែពេលខ្លះ វាជាបញ្ហានៃការរំខានរលកសញ្ញា ហើយពេលខ្លះទៀត វាជាបញ្ហានៃការរំខានផ្សេងៗ»។
ក្នុងកំឡុងសន្និសីទសារព័ត៌មានរួមគ្នានោះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បានព្យាយាមទម្លាក់ការទទួលខុសត្រូវចំពោះឧប្បត្តិហេតុទាំងនេះទៅលើទីក្រុងមូស្គូផងដែរ នៅពេលឆ្លើយតបនឹងសំណួរដែលចោទប្រកាន់ថា រុស្ស៊ីបានរំខានរលកសញ្ញា ឬបង្វែរទិសដៅរបស់ដ្រូន។ លោកបានថ្លែងបែបមិនសូវច្បាស់ថា ដ្រូនអ៊ុយក្រែនកំពុងរំលោភលើដែនអាកាសរបស់ណាតូ គឺដោយសារតែ «ការវាយប្រហារពេញលក្ខណៈរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ហើយអ៊ុយក្រែនត្រូវតែការពារខ្លួន»។
រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz ក៏បានថ្លែងនៅក្នុងកំឡុងសន្និសីទសារព័ត៌មានរួមគ្នានោះដែរថា អ៊ុយក្រែន «ត្រូវតែមានភាពច្បាស់លាស់ជាងមុន» ក្នុងការប្រើប្រាស់ដ្រូនរបស់ខ្លួន ដែលការលើកឡើងនេះឆ្លុះបញ្ចាំងពីការព្រមានស្រដៀងគ្នានេះពីសំណាក់ប្រទេសអេស្តូនី និងហ្វាំងឡង់ផងដែរ។
ដោយឡែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី បានអះអាងកាលពីសប្តាហ៍នេះថា ប្រទេសឡេតូនី បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់ការវាយប្រហារដោយដ្រូនទៅលើប្រទេសរុស្ស៊ី។ យ៉ាងណា មន្ត្រីនៃបណ្តាប្រទេសបាល់ទិកបានទាត់ចោលការចោទប្រកាន់នេះ ដោយទទូចថា ទីក្រុងកៀវមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការការពារខ្លួន ប៉ុន្តែបានស្នើឲ្យអ៊ុយក្រែនគ្រប់គ្រងដ្រូនរបស់ខ្លួនឲ្យបានល្អជាងមុន។
ចាប់តាំងពីពាក់កណ្តាលខែមីនាមក ដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន បានហោះកាត់ដែនអាកាសបាល់ទិក និងណូឌីក (Nordic) ជាបន្តបន្ទាប់ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅនៅភាគពាយព្យនៃប្រទេសរុស្ស៊ី ជាពិសេសគឺស្ថានីយនាំចេញប្រេងនៅក្នុងតំបន់ Leningrad៕
អត្ថបទ៖ សាង ស្រីល័ក្ខ
រុស្ស៊ី បញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅបេឡារុស សម្រាប់លំហាត់សមយុទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


