ព័ត៌មានជាតិ
អាជ្ញាធរកម្ពុជា ស៊ើបអង្កេតរកជនឆបោកប្រាក់ តាមរយៈការរកការងារធ្វើ នៅស្ថានកុងស៊ុលជប៉ុន
អាជ្ញាធរខេត្តសៀមរាបនៃប្រទេសកម្ពុជា បានសម្រេចធ្វើការស៊ើបអង្កេតស្រាវជ្រាវមួយ បន្ទាប់ពីទទួលព័ត៌មានថា មានជនឆបោកប្រាក់ តាមរយៈការរកការងារធ្វើនៅស្ថានកុងស៊ុលជប៉ុនប្រចាំ ខេត្តសៀមរាប នេះបើតាមប្រភពព័ត៌មានពីអាជ្ញាធរខេត្តសៀមរាប ដែលទទួលបានកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា។

អាជ្ញាធរខេត្តបានឲ្យដឹងថា ដោយមានកិច្ចសហការ និងទំនាក់ទំនងល្អជាមួយស្ថានកុងស៊ុលជប៉ុន អាជ្ញាធរទទួលបានព័ត៌មានថា ថ្មីៗនេះមានបុគ្គលម្នាក់ ដែលអះអាងថា ជាតំណាងក្រុមហ៊ុនមួយ ពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់ បានប្រាប់បុរសម្នាក់ថា ដើម្បីបានបម្រើ ការងារនៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ត្រូវទៅដាក់ពាក្យចូលបម្រើការងារ នៅស្ថានកុងស៊ុលនោះ ដោយបង់កម្រៃជើងសាចំនួន៥០០ដុល្លារ សម្រាប់ក្រុមហ៊ុន និង១០០ដុល្លារ សម្រាប់ស្ថានកុងស៊ុលជប៉ុន។

ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពីព្រោះអាចនឹងធ្វើឲ្យខាតបង់ប្រាក់ ដោយសារចាញ់បោកមនុស្សអាក្រក់ ទាក់ទងទៅនឹងការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុន នៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុល នៅខេត្តសៀមរាប។
ស្ថានទូតបានបញ្ជាក់យ៉ាងនេះថា “ថ្មីៗនេះ មានករណីមួយបានកើតឡើង ដោយមានទីភ្នាក់ងារស្វែងរកការងារមួយកន្លែងតម្រូវឲ្យអ្នកដាក់ពាក្យបង់ប្រាក់កម្រជើងសា ដើម្បីទទួលបានឱកាសការងារនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប”។
ស្ថានទូតបញ្ជាក់ទៀតថា “រាល់ការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុន នៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុលនៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារទេ។ រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជាតែប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវឲ្យសាធារណជនមានការប្រុងប្រយ័ត្ន ពាក់ព័ន្ធនឹងករណីខាងលើ។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់សាមីជន ដែលទទួលរងគ្រោះដោយអំពើល្មើសនេះ សហការ ផ្តល់ព័ត៌មាន ដើម្បីឈានទៅរកការស្រាវជ្រាវ ទប់ស្កាត់ បង្ការ និងចាត់វិធានការចំពោះបុគ្គលទុច្ចរិតនេះតាមផ្លូវច្បាប់ផងដែរ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ទូតជប៉ុន ឲ្យពលរដ្ឋកម្ពុជាប្រយ័ត្នចាញ់បោកគេ រឿងរើសការងារធ្វើ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


