សេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រា ៥% នៅឆ្នាំ ២០២៧
កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា ស្ថិតក្នុងរង្វង់ ៥% ក្នុងឆ្នាំ ២០២៧ និងជាមធ្យម ៥,៥% សម្រាប់ឆ្នាំ ២០២៨-២០២៩ ក្រោមការរំពឹងទុកនៃការបន្តរក្សាបាននៃចលនការកំណើនរឹងមាំ នៃអនុវិស័យផលិតកម្មកាត់ដេរ និងមិនមែនកាត់ដេរ។ នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការឆ្នាំ ២០២៧-២០២៩។

វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា មានកំណើន ៧,៣% ក្នុងឆ្នាំ ២០២៧ ក្នុងនោះអនុវិស័យកាត់ដេរ នៅតែបន្តមានចលនាកើនឡើង ដែលគាំទ្រដោយនិន្នាការវិជ្ជមាន និងការធ្វើពិពិធកម្មនៃការនាំចេញផលិតផលកាត់ដេរ ពោលគឺទាំងទៅលើផលិតផល និងទីផ្សារ។
វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើន ក្នុងអត្រា ៣,៨% ដោយសារការបន្តងើបឡើងនៃវិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារ និងសេវាកម្មទេសចរណ៍។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅថា កម្ពុជាកំពុងប្រឈមនឹងបញ្ហានៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ សង្គ្រាមពាណិជ្ជកម្ម និងការកើនឡើងថ្លៃប្រេងឥន្ធនៈ ព្រមទាំងការប្រែប្រួលអាកាសធាតុ។
ទោះជាយ៉ាងណា សម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ។ ជាក់ស្ដែង ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជា នឹងការគំរាមកំហែងលើអធិបតេយ្យភាព ក៏សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥,៣% នៅឆ្នាំ ២០២៥ ដែលគាំទ្រដោយវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងលក់ដុំ លក់រាយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


