Connect with us

កីឡា

លោក​ កាន់​ យុទ្ធ​ ត្បិត​ក្រុម​ស្នងការ​ព្រះសីហនុ​បរាជ័យ​ផ្ដួនៗ​មែន​ ប៉ុន្តែ​ជា​ឱកាស​កីឡាករ​ក្មេងៗ​ដកស្រង់​បទ​ពិសោធ​ពី​ក្រុម​ធំៗ​

បានផុស

នៅ

គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ព្រះសីហនុ​ ថា​បើ​ទោះ​ជា​ក្រុម​រង​បរាជ័យ​ផ្ដួនៗ​មែន​ ប៉ុន្តែ​ក៏​ជា​ឱកាស​ល្អ​សម្រាប់​កីឡាករ​ក្មេងៗ​ក្នុង​ក្រុម​បាន​ដក​ស្រង់​បទ​ពិសោធ​ពី​ក្រុម​ធំៗ​ និង​ស្វែង​រក​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​ខ្លួន​ដើម្បី​បន្ត​អភិវឌ្ឍន៍​តទៅ​មុខ​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កាន់​ យុទ្ធ

លោក​ កាន់​ យុទ្ធ​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ក្នុង​ក្រុម​ស្នងការ​ខេត្ត​ព្រះសីហនុ​របស់​លោក​ភាគ​ច្រើន​ជា​កីឡាករ​ក្មេង​ៗ​ និង​ថ្មី​ដែល​ទើប​បាន​ចូលរួម​ការ​ប្រកួត​តេជោលីគ​ ឆ្នាំ​២០២៦​ នេះ។​ ក្រុម​របស់​លោក​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែល​ត្រូវ​បន្ត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត។​

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​មើល​ពី​លទ្ធផល​គឺ​ចាញ់​ផ្ដួនៗ​មែន​ ប៉ុន្តែ​ជា​ឱកាស​ល្អ​សម្រាប់​កីឡាករ​ក្មេងៗ​ក្នុង​ក្រុម​ដក​ស្រង់​យក​បទ​ពិសោធ​ពី​ក្រុម​ធំៗ​ដែល​បាន​ចូលរួម​ផង​ និង​ស្វែង​រក​នូវ​ចំណុច​ល្អ​ថ្មីៗ​សម្រាប់​ខ្លួន​ឯង​ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​បន្ត​ឆ្ពោះ​ទៅ​ថ្ងៃ​អនាគត។​ ដោយ​សារ​តែ​ជា​ក្រុម​ថ្មី​កីឡាករ​មិន​សូវ​មាន​បទ​ពិសោធ​ ដូច្នេះ​មាន​តែ​ខំប្រឹង​ប្រែង​បន្ត​ទៅ​ទៀត​ប៉ុណ្ណោះ។​

ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ព្រះសីហនុ

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ព្រះសីហនុ​ជា​ក្រុម​ថ្មី​ទើប​តែ​បាន​ឡើង​មក​លេង​តេជោលីគ​ ឆ្នាំ​២០២៦​ នេះ​បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ជាប់​ចំណាត់​ថ្នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​ពាន​សម្ដេច​ក្រឡាហោម​ដែល​ទើប​បញ្ចប់​ទៅ។​ ឆ្លងកាត់​ ៤ប្រកួត​នៅ​ជុំ​ទី១​ នេះ​ស្នងការ​ខេត្ត​ព្រះសីហនុ​ ចាញ់​ទាំង​ ៤ប្រកួត​ និង​មិន​ទាន់​មាន​ពិន្ទុ​នៅ​ឡើយ​ទេ៕​

ទិដ្ឋភាព​ព្រះសីហនុ ប៉ះ វិសាខា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម