ព័ត៌មានជាតិ
រដូវវស្សាប្រឈមគ្រោះទឹកជំនន់! នាយករដ្ឋមន្រ្តីណែនាំឱ្យកំណត់ទីទួលសុវត្ថិភាព និងត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋ
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យដិតដល់ជាមួយគណៈអភិបាលរាជធានី-ខេត្ត ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ក៏ដូចជាការចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះទាន់ពេលតាមការចាំបាច់។ ការណែនាំនេះធ្វើឡើង ខណៈរដូវវស្សាចូលមកដល់ ដែលនឹងមានភ្លៀងធ្លាក់ជាញឹកញាប់ បង្កទៅជាជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ជាពិសេសតំបន់វាលទំនាប។

អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំអំពីការព្យាករណ៍អាកាសធាតុ ជាពិសេសការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀម ស្បៀងនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋដែលចាំបាច់ត្រូវជួយស្តារឡើងវិញ។
សម្តេចធិបតី ក៏បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិតត្រូវបង្កើនភាពសកម្មក្នុងការចុះជួបប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រជាកសិករ និងត្រៀមលក្ខណៈក្នុងការជួយពួកគាត់នៅពេលដែលមានគ្រោះមហន្តរាយ។

គួរជម្រាបថា គ្រោះទឹកជំនន់កន្លងមកបានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងបណ្ដាលឱ្យខូចខាតដំណាំរបស់ប្រជាកសិករ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចេញអន្តរាគមន៍ជាកញ្ចប់ថវិកា ស្បៀងអាហារ និងចែកពូជស្រូវជូនប្រជាកសិករ សម្រាប់បង្កបង្កើនផលឡើងវិញក្រោយពេលទឹកស្រក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


