កូវីដ-១៩
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបញ្ជាក់ថាវ៉ាក់សាំងកូវីដ១៩នៅតែមានប្រសិទ្ធភាពទប់ទល់នឹងកូវីដបំប្លែងថ្មី
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថាវ៉ាក់សាំងកូវីដ១៩ដែលបានចាក់ពីកន្លងទៅនៅតែមានប្រសិទ្ធភាពទប់ទល់នឹងកូវីដបំប្លែងថ្មី NB.1.8.1 ឬNimbus ហើយហានិភ័យសុខភាពសាធារណៈទូទៅត្រូវបានវាយតម្លៃថាទាប។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបង្ហោះលើហ្វេសបុកផេកផ្លូវការនៅរសៀលថ្ងៃទី២៣ ខែឧសភានេះថា «មិនមានភស្ភុតាង»បង្ហាញថាមេរោគកូវីដបំប្លែងថ្មីនេះមានភាពធ្ងន់ធ្ងរកើនឡើងទេ។ រោគសញ្ញានៃវីរុសបំប្លែងថ្មីនេះមានលក្ខណៈធម្មតាដូចជាគ្រុនក្ដៅ ក្អក ឈឺបំពង់ក ហៀរសំបោរ អស់កម្លាំង។
នាយកដ្ឋានបានសរសេរបញ្ជាក់ថា៖ «ករណីភាគច្រើនមានលក្ខណៈស្រាល។ វ៉ាក់សាំង Covid-19 នៅតែមានប្រសិទ្ធភាពបង្ហារជំងឺធ្ងន់ធ្ងរ។ ហានិភ័យសុខភាពសាធារណៈទូទៅត្រូវបានវាយតម្លៃថាទាប»។
បើតាម CDC មេរោគកូវីដបំប្លែងថ្មី NB.1.8.1 ឬNimbus នេះគឺជាវីរុសរងនៃ Omicron SARS-CoV-2 ជាប្រភេទវីរុសក្រោមការត្រួតពិនិត្យចាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោកកាលពីខែឧសភា ឆ្នាំ២០២៥មកម្លេះ។
ការភ្ជាក់ផ្អើលនៃការឆ្លងកូវីដ១៩បំប្លែងថ្មីកំពុងកើតឡើងនៅប្រទេសសឹង្ហបុរី ដែលមានមនុស្សជិត ១៣ ០០០នាក់បានឆ្លងក្នុងរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ។ យ៉ាងណាក្ដីអាជ្ញាធរសុខាភិបាលសិង្ហបុរី បានច្រានចោលភាពធ្ងន់ធ្ងរ នៃការរីករាលដាលនេះ ហើយប្រកាសឲ្យពលរដ្ឋ កុំភ័យស្លន់ស្លោ ព្រោះស្ថានការណ៍ ស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អប្រសើរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


