Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមនុស្ស ១០នាក់ ទាំងម្ចាស់ទីតាំង ២នាក់ សង្ស័យផ្តល់កន្លែងលួចលាក់ឱ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែន សុខ បានចុះរដ្ឋបាល ឃាត់ខ្លួនមនុស្ស ១០នាក់ ក្នុងនោះមានម្ចាស់ទីតាំង២នាក់ ប្តីប្រពន្ធដែលសង្ស័យ ផ្តល់ទីតាំងលួចលាក់ឱ្យអនីតិជនមើលរឿងអាសអាភាសនិងរួមភេទ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមការងារ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានបញ្ជាក់ថា ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថា មានក្មេងប្រុសស្រីជាច្រើនគេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងចេញចូលបិទទ្វារជិត នោះហើយ។ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១ និង០០នាទីក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរង ខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលស្ថិតនៅទីតាំង ផ្ទះលេខ ៦០+ ៦៨ ផ្លូវ១០ឞ៉ែត្រថ្មី បុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាក់ស្តែងទីតាំងទី១ ផ្ទះលេខ៦០ មានបន្ទប់ចំនួន៣ និងទីតាំងទី២ ផ្ទះលេខ៦៨ មានបន្ទប់ចំនួន៤។

កំឡុងពេលចុះពិនិត្យ រដ្ឋបាលនៅផ្ទះលេខ៦០ ជាន់ទី១ ឃើញមានមនុស្សប្រុសស្រីចំនួន ២នាក់ (ជាអនីតិជន) ដោយមានសង្ស័យថា ម្ចាស់ទីតាំងខាងលើបានផ្តល់ទីតាំងសម្រាប់អនីតិជនរួមភេទ ដូច្នេះក្រុមការងារគណៈបញ្ជាឯកភាពខណ្ឌសែន សុខ បានឃាត់មនុស្សចំនួន ១០នាក់ ដើម្បីសួរនាំ ក្រោយពីសួរនាំរួច គណៈបញ្ជាឯកភាពខណ្ឌ ក៏បានប្រគល់មនុស្សទាំង១០នាក់ខាងលើ មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកំពុងបន្តនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម