ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចសិង្ហបុរីកើនឡើង ៦% ដោយខ្ពស់ជាងការរំពឹងទុក នៅត្រីមាសទី១
សេដ្ឋកិច្ចរបស់សិង្ហបុរីបានកើនឡើងខ្ពស់ជាងការរំពឹងទុកនៅត្រីមាសទី១ដើមឆ្នាំ ២០២៦ ប្រមាន ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI)។

កំណើនដ៏រឹងមាំនេះ ភាគច្រើនជំរុញដោយកំណើននៃផលិតកម្ម ពាណិជ្ជកម្មលក់ដុំ និងវិស័យហិរញ្ញវត្ថុ ដែលគាំទ្រដោយតម្រូវការសកលសម្រាប់ផលិតផល និងសេវាកម្ម ដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI)។
ធៀបនឹងត្រីមាសចុងឆ្នាំ ២០២៥ សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងវិញ ១%។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសិង្ហបុរីបានព្រមានថា ភាពមិនប្រាកដប្រជាសកលនៅតែបន្តគំរាមកំហែងដល់ទស្សនវិស័យរបស់ប្រទេស។ រដ្ឋាភិបាលបានរក្សាការព្យាករកំណើនពេញមួយឆ្នាំរបស់ខ្លួននៅចន្លោះពី ២-៤% ប៉ុន្តែបាននិយាយថា ហានិភ័យបានកើនឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងបន្ត បម្រែបម្រួលតម្លៃថាមពល និងភាពតានតឹងពាណិជ្ជកម្ម។
លោក Beh Swan Gin លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មសិង្ហបុរី បានថ្លែងថា៖ «ជារួម ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចសិង្ហបុរីក្នុងឆ្នាំ ២០២៦ បានចុះខ្សោយចាប់តាំងពីខែកុម្ភៈមក»។ លោកបានបន្ថែមថា៖ «ហានិភ័យអវិជ្ជមានចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់សិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់»។
ដោយឡែកធនាគារកណ្តាលសិង្ហបុរីវិញ បាននិយាយថា ជំហរគោលនយោបាយរូបិយវត្ថុបច្ចុប្បន្នរបស់ខ្លួននៅតែសមស្របនឹងស្ថានភាពសេដ្ឋកិច្ច ខណៈមន្ត្រីសិង្ហបុរីនិយាយថា តម្រូវការទាក់ទងនឹង AI ដ៏ធន់ កំពុងជួយគាំទ្រដល់ការនាំចេញ និងសកម្មភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


