ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថាខ្លួនវាយប្រហារចំមេបញ្ជាការថ្មីរបស់ហាម៉ាស ក្រោយកាន់តំណែងតែមួយសប្តាហ៍
យោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានបើកការវាយប្រហារចំគោលដៅមេបញ្ជាការថ្មីផ្នែកប្រដាប់អាវុធរបស់ក្រុមហាម៉ាស នៅក្នុងការវាយឆ្មក់បាញ់ប្រហារមួយនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកកាន់តំណែងមុន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នា នៅក្នុងទឹកដីប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានបញ្ជាក់ថា «ក្រោមការណែនាំរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ Israel Katz កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ទើបតែបានបើកការវាយប្រហារមួយនៅក្នុងតំបន់ហ្គាហ្សា ដោយផ្តោតគោលដៅលើបុគ្គល Mohammed Odeh ដែលជាមេបញ្ជាការថ្មីនៃផ្នែកយោធារបស់អង្គការភេរវកម្មហាម៉ាស»។
សេចក្តីថ្លែងការណ៍របស់លោក ណេតាន់យ៉ាហ៊ូ និងលោក Katz បានបន្តថា «លោក Odeh បានបម្រើការជាប្រមុខចារកម្មរបស់ក្រុមហាម៉ាស អំឡុងពេលមានការសម្លាប់រង្គាល កាលពីថ្ងៃទី៧ ខែតុលា ហើយត្រូវបានតែងតាំងប្រហែលមួយសប្តាហ៍មុននេះ ដើម្បីបន្តតំណែងពីលោក Ezzedine Al-Haddad (ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅហ្គាហ្សា កាលពីដើមខែឧសភានេះ) »។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «លោក Odeh គឺជាអ្នកទទួលខុសត្រូវលើការសម្លាប់ ការចាប់ពង្រត់ និងការបង្ករបួសស្នាមដល់ប្រជាជនស៊ីវិលអ៊ីស្រាអែល និងទាហាន IDF ជាច្រើនរូប»។
បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាចិត្តថា នឹងតាមប្រមាញ់ និងកម្ចាត់មេគំនិតដែលនៅពីក្រោយការវាយប្រហារទាំងនោះ ដែលយោងតាមការរាប់របស់ទីភ្នាក់ងារសារព័ត៌មាន AFP ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សចំនួន ១,២២១ នាក់បាត់បង់ជីវិត។
ដោយឡែក បើតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលដំណើរការក្រោមអាជ្ញាធរហាម៉ាស បានឲ្យដឹងថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២,៨០៣ នាក់ហើយ។ អង្គការសហប្រជាជាតិបានចាត់ទុកថា តួលេខទាំងនេះគឺអាចជឿទុកចិត្តបាន។
អំឡុងពេលសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស អ៊ីស្រាអែលបានប្រកាសទទួលខុសត្រូវចំពោះការធ្វើឃាតមេដឹកនាំហាម៉ាសជាច្រើនរូប រួមទាំងអតីតប្រមុខនយោបាយរបស់ក្រុមនេះ គឺលោក Ismail Haniyeh ផងដែរ។ ទាហានអ៊ីស្រាអែល ក៏បានសម្លាប់លោក Yahya Sinwar ដែលត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាមេគំនិតសំខាន់នៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ ចំណែកលោក Mohammed Deif ដែលជាមេបញ្ជាការដ៏យូរលង់នៃផ្នែកប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងត្រូវបានចាត់ទុកជាស្ថាបត្យករម្នាក់នៃការវាយប្រហារនោះ ក៏ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះដែរ។
មិនតែប៉ុណ្ណោះ ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានកំណត់គោលដៅលើសមាជិកក្រុមហាម៉ាសនៅលីបង់ ព្រមទាំងមេបញ្ជាការជាន់ខ្ពស់នៃក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស រួមទាំងអតីតមេដឹកនាំហេសបូឡា លោក Hassan Nasrallah ផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក ណេតាន់យ៉ាហ៊ូ ប្រកាសបង្កើនការវាយប្រហារលើលីបង់ ស្របពេល អាមេរិក ចោទហេសបូឡា ថា «បំផ្លាញកិច្ចចរចា»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


