Connect with us

សេដ្ឋកិច្ច

​មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តស្មារតីគាំទ្រស្រលាញ់ផលិតផលជាតិ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តស្មារតីគាំទ្រស្រលាញ់ផលិតផលជាតិ​ខណៈបច្ចុប្បន្នទំនិញតាមទីផ្សារមានដាក់លក់ផលិតផលក្នុងស្រុកប្រមាណ៨០ភាគ ជំនួសឱ្យផលិតផលថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវេទិកាពិភាក្សាស្តីពី «សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦» នៅរសៀលថ្ងៃទី ២៥ ឧសភា លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការរួបរួមសាមគ្គីគ្នាបានធ្វើឱ្យខ្មែរយើងខ្លាំងទោះបីជាកម្ពុជា​ជួប​វិបត្តិជាច្រើនដូចជាកូវីដ១៩ សង្គ្រាមរុស្សី-អ៊ុយក្រែន ការដាក់អត្រាពន្ធបដិកា សង្គ្រាមអាមេរិកអ៊ីរ៉ង កម្ពុជានៅរក្សា​ជំហ​​រឹងមាំព្រោះបានបង្កើតភាពធន់។ ជាក់ស្តែងតាមការព្យាករសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ មានកំណើនក្នុងរង្វង់ ៤.៥% ដោយសារកំណើននៃការនាំចេញ។

បើតាមលោក ប៉ែន សុវិជាតិ ក្រសួងពាណិជ្ជកម្ម កំពុងពង្រីកទីផ្សារថ្មីបន្ថែមទៀត ក្នុងនោះមាននាំចេញកសិផលទៅប្រទេសចិន ព្រោះចិនជាទីផ្សារដ៏ធំ និងបណ្តាប្រទេសផ្សេងៗទៀតដូចជារុស្សី អាហ្វ្រិក និងមជ្ឈិមបូព៌ា។ ទន្ទឹមនឹងការពង្រីកទីផ្សារយើងក៏គិតផងដែរថា តើយើងមានទំនិញលក់ដែរឬទេ ពិសេសទំនិញមានលក្ខខណ្ឌតាមបទដ្ឋានត្រឹមត្រូវ និងមានគុណភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម