Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកដឹកប្រេងឆៅឱ្យហ្វីលីពីន ចំពេលមាន​វិបត្តិថាមពលដោយសារជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

កប៉ាល់ដឹងប្រេងឆៅមួយគ្រឿង​ពី​​ស្ដុក​​បម្រុងប្រេងយុទ្ធសាស្ត្រ​របស់​សហរដ្ឋអាមេរិក (SPR) បានចាកចេញពីឈូងសមុទ្រម៉ិកស៊ិក សំដៅទៅកាន់ប្រទេសហ្វីលីពីន ដែលនេះជាការដឹកជញ្ជូនប្រេងពីស្ដុកបម្រុងរបស់អាមេរិកមកអាស៊ីជាលើកដំបូងរាប់តាំងពីចុងឆ្នាំ ២០២២ ចំពេលវិបត្តិថាមពលនៅអាស៊ីអាគ្នេយ៍បន្តដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់ ដែលបង្កការបិទខ្ទប់ច្រកហ័មូហ្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាន​រាយការណ៍លើបញ្ហានេះ ដោយស្រង់ទិន្នន័យពីក្រុមហ៊ុនតាមដានការដឹកជញ្ជូនតាមសមុទ្រអន្តរជាតិ។ ​ការដឹកជញ្ជូន​​ប្រេងដ៏កម្ររបស់អាមេរិក​ បានបង្ហាញជាថ្មីម្តងទៀតអំពីការរៀបចំឡើងវិញនូវលំហូរខ្សែច្រវ៉ាក់ផ្គត់ផ្គត់ថាមពល​សកល​ ដោយសារតែផលរំខាននៅច្រកហ័រមូហ្ស។ ​

​មុន​ពេល​សង្គ្រាមអាមេរិក-អ៊ីរ៉ង់ផ្ទុះឡើង អាស៊ី​​នាំចូល​​ប្រេងឆៅ​ពី​មជ្ឈិមបូព៌ារហូត​ដល់ទៅ​ ៨០% ហើយក្នុងនោះផងដែរ​ ​ហ្វីលីពីន​ដែលកំពុងប្រឈមមុខនឹងវិបត្តិថាមពល បាន​នាំចូល​ប្រេងឆៅ​​ភាគច្រើនរបស់ខ្លួនពី​​អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និង​អារ៉ាប់រួម។ ទិន្នន័យ​ពីក្រុមហ៊ុន Kpler បាន​បង្ហាញ​ថា ប្រទេស​អាស៊ីអាគ្នេយ៍​​មួយនេះ ​មិន​បាន​នាំចូល​ប្រេង​ពី​សហរដ្ឋអាមេរិក​ ចាប់តាំងពី​ឆ្នាំ ២០២០ មក។

ឥឡូវនេះ កប៉ាល់ដឹកប្រេង​បំពាក់ទង់ជាតិក្រិក ឈ្មោះ​ Arosa កំពុងដឹកជញ្ជូនប្រេងឆៅអាមេរិក​ជាង ១,៣ លានបារ៉ែល ​ទៅកាន់ប្រទេសហ្វីលីពីន រួមទាំង ៦១៦ ០០០ បារ៉ែល ​ពីស្តុក​បម្រុងប្រេងយុទ្ធសាស្ត្រ​SPR​។ សហរដ្ឋអាមេរិកក៏កំពុងបញ្ជូនប្រេង SPR ទៅកាន់អឺរ៉ុបផងដែរ ​ដោយ​កាត់បន្ថយស្តុកប្រេងគ្រាអាសន្ន​បន្ថែមទៀត។

គេចាំបានថា រដ្ឋបាល​របស់អតីតប្រធានាធិបតីអាមេរិក លោក ចូ ​បៃដិន​ បានបញ្ចេញប្រេងជាង ១៨០ លានបារ៉ែលពី SPR ក្នុងឆ្នាំ ២០២២ បន្ទាប់ពីទណ្ឌកម្មលើ​រុស្ស៊ី បានធ្វើឱ្យតម្លៃប្រេងសកល​ឡើងថ្លៃ។ ​ឥឡូវនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ​កំពុងបញ្ចេញប្រេងចំនួន ១៧២ លាន​បារ៉ែល ពី SPR ដើម្បីជាផ្នែកមួយនៃ​ការបញ្ចេញប្រេង ៤០០ លានបារ៉ែលពីស្ដុកយុទ្ធសាស្រ្តរបស់ប្រទេសជា​សមាជិកទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក្នុងបំណងជំរុញលំហូរប្រេងសកលក្រោយច្រកហ័រមូហ្សត្រូវបានបិទ។

​យ៉ាងណាមិញ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការបញ្ចេញប្រេងទាំងនេះអាចមិនគ្រប់គ្រាន់ដើម្បីជំនួសការផ្គត់ផ្គង់​ពី​មជ្ឈិមបូព៌ា ដែលមានចន្លោះពី ​១៤-១៥ លាន​បារ៉ែល/ថ្ងៃ មុនជម្លោះផ្ទុះឡើងនោះទេ។ ​

​ទោះយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ទាំងនោះ អាចជួយសម្រួលតម្រូវការពីប្រទេសខ្លះៗដូចជាហ្វីលីពីន ជាដើម។ កន្លងមក ហ្វីលីពីនបាន​ខ្នះខ្នែងដោយស្រាយវិបត្តិថាមពលរបស់ខ្លួន រួចទាំងការកម្រិតការប្រើប្រាស់ប្រេងក្នុងស្រុក ក៏ដូចជាព្យាយាមរកការផ្គត់ផ្គង់ពីប្រភព​ជំនួស រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី និងចិនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម