ព័ត៌មានអន្ដរជាតិ
កាហ្សាក់ស្ថាន បញ្ចេញយន្តហោះចម្បាំង ទៅអមយន្តហោះលោក ពូទីន ដែលមកបំពេញទស្សនកិច្ច
ប្រទេសកាហ្សាក់ស្ថាន បានបញ្ចេញយន្តហោះចម្បាំង ដើម្បីទៅអមយន្តហោះដឹកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ ក្នុងប្រទេសរបស់ខ្លួន។

តាមការផ្សាយរបស់ RT នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦, ដ្បិតនេះមិនមែនជារឿងធម្មតា ប៉ុន្តែទង្វើរបស់រដ្ឋាភិបាលទីក្រុង អាស្តាណា គឺដើម្បីបង្ហាញពីការគោរព និងបញ្ជាក់យ៉ាងច្បាស់ អំពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ចំពេលស្ថានការណ៍ពិភពលោក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។
ជុំវិញរឿងនេះ ការិយាល័យប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev បានឲ្យដឹងថា យន្តហោះចម្បាំង Su-30SM ចំនួន ៣គ្រឿង ត្រូវបានបញ្ជូនទៅភ្លាម ពេលយន្តហោះរបស់លោកពូទីន ហោះចូលដល់ដែនអាកាស កាហ្សាក់ស្ថាន។

ពេលយន្តហោះចុះចតភ្លាម មេដឹកនាំកាហ្សាក់ស្ថាន ក៏បានទៅទទួលលោកពូទីន ដោយផ្ទាល់ផងដែរ ដើម្បីបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅ និងគោរពដល់ប្រធានាធិបតីរុស្ស៊ី។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោកពូទីន គឺធ្វើឡើង តាមការអញ្ជើញរបស់លោក Tokayev ហើយនេះ ជាដំណើរលើកទី២ ទៅប្រទេសកាហ្សាក់ស្ថាន បើគិតចាប់តាំងពីឆ្នាំ ២០២៤មក។
ដំណើរលើកនេះទៀតសោត កើតឡើងចំពេល កាហ្សាក់ស្ថាន រៀបចំកិច្ចប្រជុំកំពូល សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី នៅក្នុងរដ្ឋធានី អាស្តាណា ដែលជាវេទិកា ដ៏ធំមួយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


