ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ «ដើម្បីកុមារ ដើម្បីអនាគតយើង»
ភ្នំពេញ ៖ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២៦នេះ បាននាំយកថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ដែលប្រមូលបានពីព្រឹត្តិការណ៍ រត់ដើម្បីមនុស្សធម៌ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។

នាឱកាសកនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បាននាំសារផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យនៅមន្ទីពេទ្យគន្ធបុប្ផាទាំងអស់ ដែលលះបង់កម្លាំងកាយ ចិត្ត និងទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំពេញការងារយ៉ាងយកចិត្តទុកដាក់ព្យាបាលជំងឺដល់កុមារតូចៗមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះថវិកាដែលនាំមកប្រគល់ជូនមូលនិធិគន្ធបុប្ផានេះ គឺដើម្បីរួមគ្នាបន្ដនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្ដបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារដោយឥតគិតថ្លៃ។

ភរិយារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ចំពោះការកៀងគថវិកានេះមកប្រគល់ជូនមូលនិធិគន្ធបុប្ផា គឺធ្វើឡើងឆ្លើយតបតាមប្រសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ដូច្នេះ កត្តាសាមគ្គីគ្នា ដើម្បីកុមារកម្ពុជា ជាចំណុចដ៏សំខាន់ដើម្បីប្រមូលថវិកាទ្រទ្រង់សកម្មភាពព្យាបាលជំងឺ និងសង្គ្រោះកុមាររងគ្រោះរបស់មន្ទីរពេទ្យគន្ធបុប្ផា។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានគូសបញ្ជាក់ថា ការប្រគល់ថវិកានេះ មិនត្រឹមតែជាការរួមចំណែកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាសារ បង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់បេសកកម្មមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននឹងកំពុងផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។ ការគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានចាត់ទុកថា ជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតជាតិ ព្រោះកុមារគឺជាធនធានមនុស្សដ៏សំខាន់ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

សកម្មភាពដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីស្មារតី «រួមគ្នាដើម្បីកុមារ រួមគ្នាដើម្បីអនាគត»ដែលជាកម្លាំងជំរុញឱ្យសង្គមកម្ពុជាបន្តបង្កើនការចូលរួមក្នុង កិច្ចការមនុស្សធម៌ និងការថែទាំសុខភាពកុមារ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។

ជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ព្រមសប្បុរសជនទាំងអស់ ដែលបានចូលរួមថវិកាជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃ កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។

សូមបញ្ជាក់ថា ថវិកានេះប្រមូលបានពីព្រឹត្តិការណ៍ រត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយ ASEAN Top News និងដៃគូមួយចំនួនទៀត ដោយមានការចូលរួមរត់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនួញ កីឡាករ កីឡាការិនី យុវជន និងសាធារណជនប្រមាណ ១ ៧០០នាក់ និងមាន១១សញ្ជាតិ។

ព្រឹត្តិការណ៍បើករត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះបានធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ដោយមានការចូលរួមពីអ្នកចូលរួមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សាធារណជន និងវិស័យឯកជន និងអង្គភាពសារព័ត៌មាន និងដៃគូឧត្ថម្ភនានា៕




















-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


