Connect with us

កីឡា

អគ្គនាយកដ្ឋាន​កីឡា​ «វគ្គផែនការហាត់ហ្វឹកហ្វឺនពង្រឹងគ្រូបង្វឹកជម្រើសជាតិ»​ បាន​បញ្ចប់​ក្រោយ​រៀបចំ​រយៈពេល​ ២ថ្ងៃ​

បានផុស

នៅ

សិក្ខាសាលាស្តីពី​ «ការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ទៅ​ហើយ​កាល​ពី​ល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព​លោក​ ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​បិទវគ្គ

លោក​ ប៊ូ ជុំសេរី​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ និង​ជា​អ្នក​ជំនាញ​កីឡា​ជើង​ចាស់​មួយ​រូប​នៅ​កម្ពុជា​ បាន​លើក​ឡើង​ពី​បទ​ពិសោធ​ និង​ប្រវត្តិ​ខ្លះៗ​នៃ​ការ​វិវឌ្ឍន៍​កីឡា​នៅ​កម្ពុជា​ចែក​រំលែក​ដល់​សិក្ខាកាម​ដែល​ជា​គ្រូៗ​មក​ចូលរួម​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ម្សិលមិញ​នេះ។​

ថ្នាក់​ដឹកនាំ​រូប​នេះ​លើក​ទឹកចិត្ត​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ និង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ទាំង​ទ្រឹស្ដី​ និង​ការ​អនុវត្តន៍​ផ្សេងៗ​អំឡុង​ពេល​នេះ​សូម​យក​ទៅ​អនុវត្តន៍​ជាក់ស្ដែង​លើ​ការ​បង្ហាត់​បង្រៀន​ដល់​កីឡាករ​ កីឡាការិនី​ឲ្យ​មាន​ភាព​រីកចម្រើន និង​មាន​សមត្ថភាព​​កាន់​តែ​ប្រសើរ​ឡើង​​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។​

ទិដ្ឋភាព​បិទវគ្គ

បញ្ជាក់​ដែរ​ថា​ វគ្គសិក្ខាសាលាខាង​លើ​នេះផ្តោតសំខាន់លើការចែករំលែកចំណេះដឹង នៃចិត្តសាស្ត្រកីឡា ការព្យាបាលដោយចលនា និងស្តារយុវនិតិសម្បទា ការផ្សព្វផ្សាយឯកសារគតិយុត្ត ការរៀបចំទ្រឹស្តី និងផែនការហាត់ហ្វឹកហ្វឺន ការសង្គ្រោះបឋម ព្រមទាំងចែករំលែកពីមេរៀននៃផលវិបាកនៃការប្រើប្រាស់សារធាតុហាមឃាត់ ក្នុងវិស័យកីឡា (ដូប៉ា ឬដូពីង) ផងដែរ។​ សក្ខាកាមជាគ្រូបង្វឹក ក្រុមកីឡាជម្រើសជាតិ ក្រុមកីឡាថ្នាល និងក្រុមកីឡាជនពិការចំនួន ៧៤នាក់ ក្នុងនោះគណៈកម្មការគ្រប់គ្រងវគ្គ ៥នាក់ គ្រូឧទ្ទេស ៥នាក់ អនុគណៈកម្មការសម្របសម្រួល ៣នាក់ អនុគណៈកម្មាការជំនួយការ ៣នាក់។​ វគ្គ​នេះ​សិក្សា​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១​​ ដល់​ ២​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នៅ​សាល​នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា៕​

ទិដ្ឋភាព​បិទវគ្គ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម